ភាសា​កុំព្យូទ័រ

ស្វែងយល់អំពី CssSelector Component នៅក្នុង Symfony3

កាលពីវគ្គមុន យើងខ្ញុំបានបង្ហាញលោកអ្នកអំពី ClassLoader និង Cache Components អំពីរបៀបនៃការតម្លើង និងរបៀបនៃការប្រើប្រាស់របស់ពួកគេ។ ចំពោះអត្ថបទនេះវិញ គឺយើងនឹងបង្ហាញលោកអ្នកអំពី CssSelector component វិញម្ដងតែវាក៏មិនខុសពីអត្ថបទមុនៗដែរ គឺរៀបរាប់អំពីការតម្លើងនិងការប្រើប្រាស់ដូចទៅនឹង component មុនៗដែរ។ CssSelector component នឹងធ្វើការបំលែង CSS selectors ទៅជា XPath expressions។