ព័ត៌មាន

ស្វាគមន៌ការមកដល់របស់ Pokemon Go នៅកម្ពុជា

Pokemon Go គឺជាហ្គេមកំសាន្តប្រភេទ Augmented Reality ដ៏ថ្មីស្រឡាងមួយដំណើរការលើទូរស័ព្ទស្មាតហ្វូន Android និង IOS ។ ហ្គេមដ៏ពេញនិយមមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Niantic និងបានដាក់ឲ្យលេងដំបូងបំផុតនៅក្នុងប្រទេសចំនួនបីគឺ អូស្រ្តាលី នូវែលហ្សេឡង់ និងសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅ។ ពេលនេះ Pokemon Go បានមកដល់ប្រទេសកម្ពុជា ជាផ្លូវការហើយ។