ស្វែងយល់អំពី Apache Maven និង Configuration

Apache Maven គឺជា Software មួយសំរាប់ធ្វើការគ្រប់គ្រង Project ហើយមានtool ដែលងាយស្រួលយល់ ក្នុងការធ្វើ Project។ មូលដ្ឋានគ្រឹះរបស់វាគឺពឹងផ្អែកទៅលើ Project Object Management (POM) មានន័យ ថាវាធ្វើការ គ្រប់គ្រង រាល់ Object ទាំងអស់នៅក្នុង Project ។ ម្យ៉ាងវិញទៀត នោះគឺ Maven អាចបង្កើត Report និង ឯកសារ បានពីការបង្កើត Project នោះ ។ ថ្ងៃនេះ Techfree សូមបង្ហាញអំពីការតំឡើង Apache Maven មុនពេលបង្កើត Project ។

១) ការ Config Apache Maven

មុននឹងបង្កើត Project ជាមួយនឹង Maven យើងត្រូវធ្វើការភ្ជាប់ (config) Maven file ជាមួយនឹងកុំព្យូទ័រ របស់យើងជាមុនសិន ។ មុនធ្វើការ config សូមចូលទៅកាន់ http://maven.apache.org/download.cgi  ដើម្បីទាញយក Apache Maven រួមជាមួយនឹង Java file  ហើយក្រោយពេលទាញយករួចរាល់សូមដាក់ file នៅកន្លែងដែលងាយ ស្រួល រកដើម្បីភ្ជាប់ ។

សូមចូលទៅកាន់ System window រឺ winkey+pause បន្ទាប់មក -> Advanced System Settings -> Environment Variables រួចនៅត្រង់ User variable យើងត្រូវបន្ថែម file របស់ Maven ដែលយើងបានទាញ  យក ដោយចូលទៅកាន់ New រួចវាយឈ្មោះថា “MAVEN_HOME” រួចដាក់ទីតាំងរបស់ file ដែលបាន ទាញយកនោះ ។

បន្ទាប់មកទៀតនៅកន្លែង System Variables រួចចុច លើប៊ូតុង New ដើម្បីដាក់ Java file ហើយដាក់ឈ្មោះ “JAVA_HOME” និងទីតាំងរបស់វា។ រួចនៅត្រង់ Path ចុចលើប៊ូតុង Edit ដើម្បីបន្ថែមទីតាំងដែលបានដាក់ Apache Maven ។

បន្ទាប់មក

២) លទ្ធផល

ក្រោយពីការ Config រួចរាល់មក យើងត្រូវចូលទៅកាន់ Command Prompt របស់ window ដើម្បីបញ្ជាក់ លទ្ធផល ដោយវាយពាក្យថា mvn -version  or mvn -v  ។ ខាងក្រោមនេះជាលទ្ធផលដែលបញ្ជាក់ពី ការភ្ជាប់ជោគជ័យ ។

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version