ស្វែងយល់ពី Server Side Application ជាមួយនឹង Vaadin

នៅក្នុងមេរៀនកន្លងមក យើងបានដឹងនិងស្គាល់អំពី Vaadin រួមជាមួយនឹងរបៀបនៃការបង្កើត Project  នៅក្នុង Framework នេះផងដែរ ។ នៅក្នុងមេរៀននេះ TechFree សូមបង្ហាញអំពី Server Side Application នៅក្នុង Vaadin វិញម្ដង ។ តើ Server side application នៃ Vaadin គឺជាអ្វី ?

Server side application នៅក្នុង Vaadin គឺប្រៀបដូចទៅនឹង Java Servlet ដែលវាគឺជាបច្ចេកវិទ្យាមួយដែល គេបង្កើតឡើងសំរាប់បង្កើត គេហទំព័រ (Website) ហើយបង្ហាញនៅក្នុង Browser ។ វាមានតួនាទីសំរាប់ភ្ជាប់ ទំនាក់ទំនងរវាងម៉ាស៊ីនកូន (Client side) និងម៉ាស៊ីនមេ (Server) ដោយធ្វើការបង្ហាញនូវអ្វីដែល ម៉ាស៊ីនកូន បានស្នើរសុំតាមរយៈ Internet Protocol (IP) ដោយបង្ហាញជាផ្ទាំង UI (User Interface) រឺ ជាកន្លែងផ្ទុក ពត៌មានដែលអ្នក ប្រើប្រាស់អាចមើលយល់ ។ ខាងក្រោមនេះជារូបភាពនៃដំនើរការរបស់ Server Side Application នៃ Vaadin ៖

ប្រភពពី ៖ www.vaadin.com

១) ការបង្កើត Vaadin Server Side Application

ដើម្បីឲ្យ Project របស់យើងដំនើរការនោះគឺយើងត្រូវភ្ជាប់ទៅ Server (Configure with Server) ដើម្បី បង្ហាញនូវ Project នោះ ។ សូមចូលទៅកាន់ Run tab -> Debug Configurations… -> Maven Build រួចចុចលើ mouse ស្ដាំរួចយកពាក្យ New ។ បន្ទាប់មកយើងដាក់ឈ្មោះថា Run App ហើយនៅលើ Main tab ត្រង់ Goals ត្រូវដាក់ថា jetty:run រួចនៅត្រង់ Base Directory សូមចុចលើប៊ូតុងដាក់ថា Workspace ដើម្បីទៅយក Project ដែល យើងបានបង្កើតនោះ ។

ចំនែកឯនៅត្រង់ Source tab វិញ សូមចុចលើប៊ូតុង Add ដើម្បីទៅយកប្រភេទ Project ដែលយើងបង្កើត រួចសូមយកពាក្យថា Java Project -> ឈ្មោះ Project (firstVaadinApp) រួចហើយសូមចុចលើប៊ូតុង Debug ដើម្បីដំនើរការ ។

ក្រោយពេលភ្ជាប់ទៅ Server រួចរាល់ហើយមក យើងត្រូវធ្វើការ Debug (រកកំហុស) កូដរបស់យើង ។ ប្រសិនវាមិនដំនើរការសូមចូលទៅពិនិត្យកន្លែងដែលហៅ Java JDK ម្ដងទៀត រឺ ជ្រើសរើស JDK ថ្មី ប៉ុន្តែបើ ឃើញលទ្ធផលនៃការ Debug ដូចខាងក្រោមនេះបញ្ជាក់ថាការភ្ជាប់បានជោគជ័យ ។

២) លទ្ធផល

លទ្ធផលនឹងបង្ហាញដូចខាងក្រោម ៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version