របៀបបង្កើត CRUD ជាមួយនឹង Yii Framework

លោកអ្នកបានដឹងហើយថា Yii គឺជាបណ្ដុំកូដរបស់ PHP រឺ ហៅថា Framework ដែលវាមានតួនាទីសំរាប់ជួយសំរួលដល់ការងារជាច្រើនរបស់ PHP ដូចជា ការភ្ជាប់ទៅកាន់កន្លែងផ្ទុកទិន្នន័យ (Database) ជាដើម ។ថ្ងៃនេះ TechFree សូមបង្ហាញអំពីការបង្កើត CRUD (Create, Retrieve, Update and Delete) នៅក្នុង Yii Framework នេះដោយប្រើ gii tool ដែលស្ថិតនៅក្នុង framework នេះ ។

មុននឹងបង្កើត CRUD នេះ យើងត្រូវធ្វើការដំឡើង Yii Framework ជាមុនសិន សូមចុចលើពាក្យ ការដំឡើង Yii Framework ដើម្បីមើលពីរបៀបដំឡើងវា ។

១) ការបង្កើតកន្លែងផ្ទុកទិន្នន័យ (Database)

ការបង្កើត CRUD គឺយើងត្រូវបង្កើតជាមួយនឹងកន្លែងផ្ទុកទិន្នន័យ (Database) ដែលមានឈ្មោះថា programming និង តារាង (Table) ឈ្មោះ tbl_programming ។ សូមមើលរូបភាពខាងក្រោម ៖

២) ការសរសេរកូដ

បន្ទាប់ពីបង្កើត Database រួចហើយមកយើងត្រូវចូលទៅកែប្រែកូដនៅក្នុងគំរោង (Project) ដែល យើងបាន បង្កើតរួចហើយមានឈ្មោះថា yiitest ។ រួចហើយចូលទៅកាន់ yiitest/protected/config/database.php ដើម្បីធ្វើការភ្ជាប់ជាមួយនឹង Database រួចនៅត្រង់ schema.mysql.sql គឺប្រើសំរាប់ភ្ជាប់ជាមួយនឹង MySQL Server និងឈ្មោះ Database គឺ programming

បន្ទាប់មកទៀតចូលទៅកាន់ yiitest/protected/config/main.php ដើម្បីប្រើប្រាស់ gii tool ។ សូមមើលរូបខាងក្រោម ៖

បន្ទាប់មកទៀតយើងចូលទៅកាន់កម្មវិធីមើលគេហទំព័រ (Browser) ដើម្បីបញ្ចូលពាក្យសម្ងាត់ដែល យើងបានដាក់នៅក្នុងកូដ និងប្រើប្រាស់វា ។

 

រូបទី១

រូបទី២

រូបខាងក្រោមគឺជាកន្លែងដែលយើងត្រូវដាក់ឈ្មោះតារាង (Table) ដែលយើងបានបង្កើតរួចហើយ បន្ទាប់មកចុចប៊ូតុង Preview ដើម្បីមើល ។

រូបទី៣

បន្ទាប់ពីបញ្ចូលឈ្មោះតារាងរួចមក យើងនឹងឃើញប៊ូតុង Generate រួចចុចលើប៊ូតុងនោះ ។

រូបទី៤

រូបខាងក្រោមគឺសំរាប់ឲ្យយើងបញ្ចូលនូវ Model Class ដែលនៅក្នុងរូបទី៣ ។

រូបទី៥

រូបខាងក្រោមនេះបង្ហាញពីការជោគជ័យក្រោយពីយើងភ្ជាប់ទៅកាន់ Database ។

រូបទី៦

៣) លទ្ធផល

ក្រោយពីរៀបចំរួចរាល់ហើយមកយើងនឹងទទួលបានលទ្ធផលដូចខាងក្រោម ដោយរូបទី១ ជាកន្លែងដែល យើងត្រូវបញ្ចូលឈ្មោះនិង ពាក្យសម្ងាត់ ។

រូបទី១

លទ្ធផល ៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version