Observium ល្អបំផុតសម្រាប់ត្រួតពិនិត្យ CentOS/Redhat

Observium ជាប្រភេទ System Monitor ដូចជា Cacti ដែលក៏ប៉ុន្តែមានមុខងារច្រើនគួរអោយកត់សំគាល់និងល្អសម្រាប់ប្រើប្រាស់ ។ Observium ប្រើប្រាស់ Protocol SNMP និង Perl ដើម្បីទាញយកទិន្នន័យរបស់ Server ផ្សេងៗមកបង្ហាញ។

Observium អាចដោនឡូតមកប្រើប្រាស់បានជា Community Version មិនគិតថ្លៃនោះទេ តែមានមុខងារតិចជាង Professional ក៏ប៉ុន្តែ Professional License ក៏មិនសូវថ្លៃដែរអាចទទួលយកបានប្រហែលជាជិត២០០ផោន ក្នុងមួយឆ្នាំ។

ខាងក្រោមនេះជាការតម្លើង Observium នៅក្នុង CentOS 6 ដែលមុននិងតម្លើង សម្មត់ថាអ្នកមាន MySQL តម្លើងនៅក្នុង CentOS 6 និង បានបង្កើត Database មួយមាន username និង password រួចស្រេច។

បន្ទាប់មក Download កម្មវិធីដូចខាងក្រោមនេះ

yum install httpd php php-mysql php-gd php-snmp vixie-cron php-mcrypt 
php-pear net-snmp net-snmp-utils graphviz subversion mysql-server mysql rrdtool 
fping ImageMagick jwhois nmap ipmitool php-pear.noarch MySQL-python -y 

ប្រសិនបើអ្នកចង់ Monitor ទៅលើ KVM Virtual Machine អាចតម្លើង libvirt មួយទៀត

បន្ទាប់មកត្រូវដោនឡូតយក observium មកដាក់នៅក្នុង លីនុចដើម្បីតម្លើង
wget http://www.observium.org/observium-community-latest.tar.gz

សន្មត់ថាដោនឡូតយក  និង extract វាដាក់ទៅក្នុង /opt/observium

បន្ទាប់មកទៀតបង្កើត Database ដូចខាងក្រោមនេះ
mysql -u root -p
mysql> CREATE DATABASE observium;
mysql> GRANT ALL PRIVILEGES ON observium.* TO 'rith'@'localhost' IDENTIFIED BY 
'123456';
បន្ទាប់ពីបានបង្កើត Database រួចហើយអាចចូលទៅកាន់ /opt/observium រកមើល file ឈ្មោះ
config.php.default រួចហើយ Copy វាទៅជា config.php ។ បន្ទាប់មកបើក file config.php ដើម្បីបំពេញឈ្មោះ Database, username, password ចូល


បន្ទាប់មកទៀត Update Database ដោយប្រើប្រាស់ command ដូចខាងក្រោមនេះ 
./poller.php -u និងមើល Status ប្រើ command ./poller.h all 

បន្ទាប់មកទៀត បង្កើត Directory ២ទៀតដូចខាងក្រោមនេះ ដោយឈរនៅក្នុង /opt/observium
 mkdir rrd
 mkdir logs 
 chown apache:apache rrd
 chown apache:apache logs
បន្ទាប់មកទៀតបង្កើត Virtual Host មួយនៅក្នុង /etc/httpd/conf/httpd.conf និងបន្ថែមដូចខាងក្រោមនេះ 

បន្ទាប់មកទៀត restart service http 
#service httpd restart 
បន្ទាប់មកទៀត Add user ដើម្បី ទុក login ចូលទៅប្រើប្រាស់នៅក្នុង Web
user: rith, password=123456, 10= សម្រាប់សំគាល់ថាជា Admin 

ចុងក្រោយត្រូវ Add Script ដូចខាងក្រោមនេះទៅក្នុង schedule service crond ដើម្បីអោយ Script ដំណើរការទៅតាមរយះពេលកំណត់ជាក់លាក់ណាមួយ
crontab -e សម្រាប់ Add Script និង crontab -l សម្រាប់មើល តើមាន script អ្វីខ្លះនិងដំណើរការ

នៅពេលដែលតម្លើងរួចអាចចូលទៅមើលនៅក្នុង web browser តាមរយះ hostname, FQDN, or IP Address របស់ CentOS Server

នៅពេលនេះការតម្លើងបានជោគជ័យហើយ

ខាងក្រោមនេះជាការ Add Device ដើម្បី ទុកត្រួតពិនិត្យ

នៅពេល Add host រួច ១០នាទីក្រោយវានិង បង្កើត Graph 




 

Exit mobile version