Moodle ជាប្រភេទ E-Learning Platform ពេញនិយមសម្រាប់ប្រើប្រាស់

Moodle ជាប្រភេទ E-learning platform ដែលត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងសាលារៀន សាកលវិទ្យាល័យជាដើម។
Moodle ត្រូវបាន Design ឡើងសម្រាប់ប្រើប្រាស់បានទាំងសាស្ត្រាចារ្យនិងសិស្សនិស្សិតដោយ សាស្ត្រាចារ្យនិងនិស្សិតមានតួនាទីផ្សេងៗគ្នា។

សាស្ត្រាចារ្យអាច upload មេរៀនចូល ដែលសិស្សណាដែលបាន ចុះឈ្មោះរៀនអាចដោនឡូតមេរៀនទាំងនោះយកទៅរៀនបាននិងអាច submit assignment អោយទៅសាស្ត្រាចារ្យវិញបានងាយស្រួល ដោយសិស្សម្នាក់ៗអាចមាន profile ផ្ទាល់ខ្លួនម្នាក់មួយនិងអាចមើលពិន្ទុរបស់ខ្លួនបាន។និងមានមុខងារផ្សេងៗទៀតជាច្រើនដែលអាចប្រើប្រាស់បាន។

Moodle ត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ php + MySQL Server ដែលអ្នកអាចដោនឡូត Moodle យកមកប្រើប្រាស់បាននិងតម្លើងនៅលើ Server របស់អ្នកបាន។

ខាងក្រោមនេះជាការតម្លើង Moodle នៅក្នុង CentOS 7

ដំបូងអ្នកត្រូវ Update CentOS សិន ប្រហែលជា ៦០០ Package ដែលត្រូវ update និងអាស្រ័យទៅលើល្បឿនអ៊ីនធឺណិតរបស់អ្នកផងដែរ។

yum   -y  update

yum install httpd mariadb mariadb-server php php-mysql

yum install php-iconv php-mbstring php-curl php-openssl php-tokenizer php-xmlpc php-soap php-ctype php-zip php-gd php-simplexml php-spl php-pcre php-dom php-xml php-intl php-json php-ldap php-pecl-apc

បន្ទាប់មកទៀតអ្នកត្រូវ Restart Service ទាំងនេះផងដែរ

systemctl enable httpd
systemctl start httpd
systemctl enable mariadb
systemctl start mariadb

ដោយអ្នកត្រូវបង្កើត MariaDB Database មួយនិង Extract Moodle ដាក់ទៅក្នុង /var/www/html/moodle

បន្ទាប់មកទៀតអ្នកអាច Extract Moodle ចូលទៅក្នុង /var/www/html/moodle ព្រមទាំងបង្កើត directory /var/www/moodledata និងកំណត់សិទ្ធអោយ Apache អាច Read/write បានហើយ។

 

ចុងក្រោយអ្នកត្រូវដាក់ password admin និងដាក់ឈ្មោះ Admin និងជ្រើសរើសប្រទេសរបស់អ្នកជាដើម។

បន្ទាប់មកទៀតអ្នកអាច login ចូលនិងប្រើប្រាស់បានហើយ

អ្នកអាច login ជា Admin ដើម្បីចូលទៅប្រើប្រាស់និងបង្កើត user ផ្សេងៗនិងកំណត់មុខងារដើម្បីប្រើប្រាស់បាន។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version