កម្មវិធីរចនាក្រាហ្វិកល្អៗ​ដែលអាច​ប្រើលើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux

Linux គឺជាប្រព័ន្ធប្រតិបត្តិការប្រភេទ Open Source មួយដែលមានសម្ថភាពខ្ពស់ មានសុវត្ថិភាព និងអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ប៉ុន្តែចំពោះអ្នកដែលធ្លាប់តែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows តែងតែជួបបញ្ហាមួយចំនួនពេលដែលប្តូរមកប្រើ Linux លើកដំបូង ។ ដូចជាមានភាពពិបាកក្នុងការស្វែងរកកម្មវិធីដើម្បីមកជំនួសកម្មវិធីដែលធ្លាប់ប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Windows ។

អត្ថបទនេះនឹងបង្ហាញពីកម្មវិធីស្រដៀងគ្នាមួយចំនួនដែលអ្នកអាចប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ Linux ដើម្បីជំនួសកម្មវិធីដែលធ្លាប់ប្រើលើ Windows ។

1. Adobe Photoshop អាចជំនួសដោយ Gimp

2. Adobe After Effect អាចជំនួសដោយ Natron

3. Adobe Premier អាចជំនួសដោយ Lightworks

4. Adobe Dreamweaver អាចជំនួសបានដោយ Bluefish

5. Adobe Lightroom អាចជំនួសដោយ Raw Therapee

 

6. Corel Draw អាចជំនួសដោយ InkScape

7. 3DsMax អាចជំនួសដោយ Blender

8. AutoCAD អាចជំនួសដោយ OpenSCAD

9. Microsoft Office អាចជំនួសដោយ LibreOffice

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version