ស្វែង​យល់ពីភាសាកុំព្យូទ័រ តើគួរចាប់ផ្តើម​រៀន​ពីមួយណា?

ខ្ញុំចង់រៀនភាសាកុំព្យូទ័រដើម្បីសរសេរកម្មវិធីអ្វីមួយ តើខ្ញុំត្រូវចាប់ផ្តើមរៀនភាសាកុំព្យូទ័រមួយណា? នេះគឺជាសំណួរ ដែលអ្នកចង់សិក្សារភាសាកុំព្យូទ័រតំបូងតែងតែចោទសួរ។  នៅក្នុងអត្ថបទនេះនឹងពន្យល់ពីគន្លឹះខ្លះដែលអាចផ្តល់ ជាពន្លឺដល់ការសំរេចចិត្តរៀនភាសាកុំព្យូទ័រណាមួយ។

មុននឹងចាប់ផ្តើមនិយាយពីភាសាកុំព្យូទ័រ សូមចាប់ផ្តើមនិយាយពីប្រព័ន្ធប្រតិបត្តិការ (OS) អ្វីខ្លះដែលគេកំពុងពេញនិយមប្រើ។ បច្ចុប្បន្នមានប្រព័ន្ធប្រតិបត្តិការ ដែលកំពុងពេញនិយមប្រើមាន  ប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការលើ Desktop (Microsoft Windows, Linux, Mac OS) ប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការលើ Server (Microsoft Windows Server, Linux, OS X Server) ប្រព័ន្ធប្រតិបត្តិការដែលដំណើរការលើ Mobile (iOS, Andrioid, Windows Phone) និងប្រព័ន្ធប្រតិបត្តិការដែលដំណើរការលើ SmartTV (Android, Bravia) ។ ផ្អែកលើប្រព័ន្ធ ប្រតិបត្តិការទាំងនេះ គេអាចបែងចែកកម្មវិធីកុំព្យូទ័រជា កម្មវិធីសំរាប់ Desktop កម្មវិធីសំរាប់ Web កម្មវិធីសំរាប់ Smart Mobile និងកម្មវិធីសំរាប់ SmartTV។

ប្រភព៖  StatCounter (ពីខែឧសភាឆ្នាំ២០១៥ដល់ខែឧសភា២០១៦)

តាមរយៈទិន្នន័យខាងលើ បញ្ជាក់ច្បាស់ថា Microsoft Windows សំរាប់ Desktop ទទួលបានការពេញ និយមជាងគេ។ ដូចនេះប្រសិនបើជ្រើសរើសរៀនភាសាកុំព្យូទ័រសំរាប់បង្កើតកម្មវិធីប្រើលើ Desktop នោះអ្នកគូរជ្រើសរើសរៀនភាសា កុំព្យូទ័រដូចជា C# VB.NET ។

ប្រភព៖  W3Cook

យោលតាមទិន្នន័យខាងលើប្រព័ន្ធប្រតិបត្តិការដែលជាគ្រួសាររបស់ Linux ទទួលបានការពេញនិយមជាងគេ។ ដូចនេះប្រសិនបើ អ្នកចង់រៀនដើម្បីបង្កើតកម្មវិធី Web សំរាប់ប្រតិបត្តិុនៅលើប្រព័ន្ធប្រតិបត្តិការដូចនេះ អ្នកអាចជ្រើសរើសរៀន Python PHP ជាដើម។

ទិន្នន័យខាងលើ បង្ហាញថា Android និង iOS ទទួលបានការពេញនិយមជាងគេ។ ដូចនេះបើចង់រៀនបង្កើត កម្មវិធីសំរាប់ទូរស័ព្ទដៃ នោះគួររៀនភាសាកុំព្យូទ័រ Java សំរាប់ Android និង SwiftObject-C សំរាប់ iOS។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version