ការសិក្សាទៅលើ Slide Show Menu

នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការសិក្សាទៅលើ Slide Show Menu នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីសិក្សា តើមេរៀនថ្មីនេះមានលក្ខណៈប្លែកពីមេរៀនមុនយ៉ាងណាសូមតាមដានទាំងអស់គ្នា។

នៅក្នុង Menu នេះវាមានតួនាទីសំរាប់ដាក់ឱ្យ Slide ដែឡយើងបានបង្កើតយកមកធ្វើការបង្ហាញនៅលើ Screen (ដូចរូបភាពបង្ហាញខាងក្រោម)

ហើយនៅក្នុង Menu នេះត្រូវបានបែងចែកជា Options ផ្សេងៗទៀតដូចជា៖

១. ​Start Slide Show: នៅក្នុង Option ត្រូវបានបែងចែកជាពីរផ្សេងទៀត៖

From Beginning: សម្រាប់បង្ហាញ Slide ចាប់តាំងពី Slide ដំបូងគេ។ (ដូចរូបភាពបង្ហាញខាងក្រោម)

From Current Slide: សម្រាប់បង្ហាញ Slide ដែលអ្នកធ្លាប់បានបើកជាញឹកញាប់។   (ដូចរូបភាពបង្ហាញខាងក្រោម)

២. Set up: នៅក្នុង Option គឺសម្រាប់ធ្វើការកំណត់ទៅលើ Slide Show មានន័យថាការកំណត់ទៅលើការបង្ហាញរបស់ Slide ។

Set Up Slide Show: សម្រាប់ធ្វើការកំណត់លក្ខណៈផ្សេងៗឱ្យ Slide Show ។ (ដូចរូបភាពបង្ហាញខាងក្រោម)

Hide Slide: សម្រាប់ធ្វើការលាក់ Slide ណាមួយមិនអោយបង្ហាញឃើញ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version