ការណែនាំកម្មវិធី Microsoft Office PowerPoint 2016 បញ្ចប់

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនៗស្តីពីការណែនាំកម្មវិធី Microsoft Office PowerPoint 2016 នៅក្នុងកម្មវិធី Word 2016 ហើយនៅមេរៀនថ្មីមួយនេះស្វែងយល់ពីការណែនាំបន្ថែមនិងបញ្ចប់នៅមេរៀនមួយនេះ។

៥) របៀបរក្សាឯកសារទុកនៅក្នុង PowerPoint 2016

គោលបំណងរបស់វាគឺដើម្បីរក្សាទុកនូវឯកសារដែលយើងបានប្រើប្រាស់នៅក្នុង Hard Disk Drive របស់កុំព្យូទ័រ ឬ ក្នុង USB Flash Drive ។ តាម ឧទាហរណ៍ខាងក្រោមយើងនឹងធ្វើការរក្សាឯកសារទុកដោយដាក់ ឈ្មោះថា E-Khmer 001 និងរក្សាវាទុកនៅក្នុង Drive D នៅក្នុងកុំព្យូទ័ររបស់យើង។ ដូច្នេះសូមធ្វើការអនុវត្តន៍ដូចជំហានខាងក្រោម៖

ចុចលើ File Tab រួចចុចលើ Save (Ctrl+S) Save As(F12) (ដូចរូបភាពបង្ហាញខាងក្រោម)

រួចហើយចុចលើ Browseជ្រើសរើសទីតាំងរក្សាឯកសាទុក (ឧទាហរណ៍ Drive D) (ដូចរូបភាពបង្ហាញខាងក្រោម)

នៅក្នុងប្រអប់ File name: សូមដាក់ឈ្មោះទៅអោយ File (ឧទាហរណ៍ៈ E-Khmer 001) រួចហើយចុច Save Button ជាការស្រេច ។

(ដូចរូបភាពបង្ហាញខាងក្រោម)

៦) របៀបបើកយកឯកសារដែលបានរក្សាទុកយកមកប្រើប្រាស់ឡើងវិញ

វិធីសាស្ត្រមួយនេះត្រូវបានប្រើប្រាស់នៅក្នុងករណីដែលយើងត្រូវការបើកយកឯកសារដែលយើងបានរក្សាវាទុកមកប្រើប្រាស់បន្ត ឧទាហរណ៍ខាងក្រោមយើង នឹងបើកយក File ឈ្មោះ E-Khmer 001ដែលបានរក្សាទុកយកមកប្រើប្រាស់។

ចុចលើ File Tab រួចចុចលើ Browse រកទីតាំងដែលបានរក្សាទុកឯកសារដែលត្រូវ Open (ឧទាហរណ៍ Drive D) (ដូចរូបភាពបង្ហាញខាងក្រោម)

ជ្រើសរើសឯកសារណាមួយដែលត្រូវ Open (ឧទាហរណ៍ៈ E-Khmer 001.pptx) រួចចុចយក Open button ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

៧) របៀបកំណត់ Theme ទៅអោយ Slide

Theme គឺជាពណ៌ Background និងពណ៌ Font ដែលរៀបចំទៅអោយ Slide រួចជាស្រេច ដោយយើងមិនចាំ បាច់ធ្វើការកំណត់ទៀតនោះទេ។ នៅពេលដែលបង្កើត Slide លើកដំបូងគឺមានពណ៌ស និងគ្មាន Theme នោះទេ ហើយក្នុងការកំណត់ Theme ទៅអោយ Slide នោះសូមអនុវត្តន៍តាម Slide ដូចខាងក្រោម៖

ចុចលើ Design Tab រួចចុចលើ Theme Group រួចចុចលើ More Row រួចសូមជ្រើសរើស Theme ណាមួយដែលត្រូវការរួចជាការស្រេច ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version