Advance IP Scanner ជា Tool ល្អដែលមិនគួរមើលរំលង

Advance IP Scanner ត្រូវបានពេញនិយមប្រើប្រាស់ពីសំណាក់អ្នកអាយធីមួយចំនួនធំដោយសារតែវាអាច Scan មើលក្នុងណិតវើកបានលឿន ព្រមទាំងអាចដឹងពី Service ទាំងឡាយដែលមាននិងអាចប្រើប្រាស់បាននៅក្នុងម៉ាស៊ីនកុំព្យូទ័រនោះ ឬ Router, Switch ជាដើម។

អ្នកអាចដោនឡូតយក Advance IP Scanner មកប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ

សម្រាប់ការតម្លើងវិញកាន់តែងាយស្រួលដោយគ្រាន់តែចុច Next តាមការណែនាំរហូតដល់ចប់

យ៉ាងហោចណាស់មានមនុស្សជាង ២២លាននាក់ដែលប្រើប្រាស់កម្មវិធីមួយនេះដើម្បីជួយសម្រួលការងាររបស់គេ

អ្នកអាច Scan មើលណិតវើកទាំងមូលថាតើមាន Device ណាខ្លះប្រភេទ ជា IP Camera, CCTV, IPhone, Android ជាដើម មិនតែប៉ុណ្នោះ អ្នកអាយធីគួរតែប្រយ័ត្នផងដែរនូវអ្វីដែលបាន Share ព្រោះថា Advance IP Scanner អាច រកឃើញនូវអ្វីដែល Devices និមួយៗបាន Share។

រឿងមួយទៀតដែលល្អនោះគឺអ្នកអាចស្វែងរក IP មិនទាន់មានអ្នកប្រើប្រាស់ ឬ IP ដែលបានដាក់អោយ កុំព្យូទ័រប្រើប្រាស់ជាStatic បានទៀតផង។ បើទោះបីជា DHCP របស់ Router ខ្លាំងអាចដឹងថា IP ដែលវាបានបោះទៅអោយ កុំព្យូទ័រនិងមានឈ្មោះ កុំព្យូទ័រនោះភ្ជាប់នៅក្នុង DHCP List តែចំពោះ Devices ណាដែលប្រើប្រាស់ Static IP មិនត្រូវបានកត់ចូលក្នុង DHCP-List នោះទេ ដូចនេះអ្នកពេលខ្លះអាចប្រើប្រាស់ Static IP ជាន់គ្នា។ ដូចនេះដើម្បីអោយប្រាកដអាចប្រើប្រាស់ Advance IP Scanner ដើម្បីស្វែងរក IP Address ណាដែលទំនេអាចប្រើប្រាស់បាន។

ដូចអ្នកឃើញស្រាប់ហើយ Devices ណាដែលមាន Share អ្វី ឬ មាន Service អ្វីផ្សេងដូចជា IIS Server ក៏វាអាចបង្ហាញបានដែរ ដូចនេះ System Admin/Network Engineer គួរតែមានការប្រយ័ត្នផងដែរនូវចំនុចខ្វះខាតផ្សេងៗព្រោះគេអាច Scan ឃើញបានងាយស្រួល។

 

ប្រសិនបើអ្នកមានណិតវើកច្រើនអ្នកអាច Scan IP ច្រើន LAN បានប្រសិនបើអ្នកមាន សាខារច្រើនដល់ទៅ ៣ ៤ អ្នកអាចប្រើប្រាស់វាដើម្បី Scan មើលបានដោយមិនចាំបាច់ទៅដល់កន្លែងសាខារត្រួតពិនិត្យនោះទេ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version