ស្វែងយល់ពី Cisco ACS

ជាទូទៅនៅក្នុងក្រុមហ៊ុនធំៗ Authentication ផ្សេងៗត្រូវបានប្រើប្រាស់ដើម្បីសុវត្ថិភាព ជាពិសេសនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុនិង ធនាគាជាដើម។ Authentication Server ទាំងនោះដូចជាពពួក Radius Server, Cisco ACS ជាដើម។

Cisco ACS ជាប្រភេទ Enterprise Device ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើ Authentication ផ្សេងៗដូចជា Router, Switch, Server ផ្សេងៗជាដើម ដើម្បីធានាបានសុវត្ថិភាពរវាង Client/Server ទំនាក់ទំនងគ្នាមានសុវត្ថិភាព និងប្រាកដថានៅក្នុងណិតវើកមួយមិនមាន Device ផ្សេងទៀតដែលយើងមិនអនុញ្ញាតិមិនអាចប្រើប្រាស់នៅក្នុង ណិតវើករបស់យើងបាននោះទេ។

ដូចជាក្នុងធនាគាជាដើមប្រសិនបើមិនមានប្រើប្រាស់ប្រភេទ Authentication Server បានត្រឹមត្រូវទេនោះច្បាស់ជាងាយនិងលួចឬ Hack បានដូចជា អ្នកដទៃអាចប្រើប្រាស់ PC/Device របស់គេដើម្បីភ្ជាប់ទៅកាន់ណិតវើករបស់ធនាគានិងអាចព្យាយាមលួចតាមវិធីផ្សេងៗ។

ដូចជានៅក្នុងក្រុមហ៊ុន Telecom ប្រសិនបើមិនមានប្រើប្រាស់ Authentication ត្រឹមត្រូវនោះទេ ច្បាស់ជាពិបាកក្នុងការគ្រប់គ្រងមិនខាន ដោយ Device ទាំងអស់អាចប្រើប្រាស់ជាមួយ Service របស់ Telecom នោះបាន។

ប្រសិនបើអ្នកចង់ដោនឡូតយកមកប្រើប្រាស់អាចដោនឡូតនៅក្នុងវេបសាយរបស់ Cico ឬ តាមមធ្យោបាយផ្សេងដែលគេមានចែកអោយដោនឡូតក្នុងគោលបំនងរៀនសូត្រនិងស្រាវជ្រាវផ្សេងៗតែមិនសម្រាប់ប្រើប្រាស់នៅក្នុងBusiness ទេ។ ប្រសិននៅក្នុង Business អ្នកត្រូវទិញ Hardware ត្រឹមត្រូវដើម្បីប្រើប្រាស់ ឬ ប្រសិនបើអ្នកដោនឡូតយកមកប្រើប្រាស់អាចប្រើប្រាស់បានរយះពេល ៣០ថ្ងៃ Trail។

របៀបតម្លើងវិញងាយស្រួលមិនពិបាកនោះទេ ដូចជាការតម្លើងលីនុចដែរ ព្រោះថា Cisco ACS OS របស់វាធ្វើឡើងដោយប្រើប្រាស់ CentOS។ នៅពេលដែលអ្នកតម្លើងចប់អ្នកគ្រាន់តែអ្នកគ្រាន់តែបំពេញពត៏មានផ្សេងៗដូចជា IP Address, Subnet mask, gateway ជាដើម និងចុងក្រោយអ្នកអាច Login ចូលទៅប្រើប្រាស់តាមរយះ web browser បានហើយ។

នៅពេលដែលអ្នក Login ចូលដំបូងគេ Username: ACSadmin និង password: default បន្ទាប់មកអ្នកអាចប្តូវាបានទៅជា Password ផ្សេង។

ACS អាចប្រើប្រាស់ភ្ជាប់ជាមួយ Active Directory Service ដើម្បីអោយ កាន់តែមានប្រសិទ្ធភាពល្អក្នុងការគ្រប់គ្រងនិងការផ្តល់សិទ្ធផ្សេងៗសម្រាប់ Device ផ្សេងៗ (authorized Devices) ។

អត្តបទក្រោយ Techfree និងលើកយកការប្រើប្រាស់ ACS មកបង្ហាញដូចជាការភ្ជាប់ ACS ទៅកាន់ Active Directory Service ជាដើម និងការប្រើប្រាស់ Radius នៅក្នុង ACS ភ្ជាប់ទៅកាន់ Router ផ្សេងៗដូចជា ភ្ចាប់ជាមួយ Cisco, Mikrotik ជាដើម។

នៅពេលដែលមាន Devices ច្រើនត្រូវគ្រប់គ្រងអ្នកគួរពិចារណាទៅលើចំនុចទាំងនេះផងដែរចំពោះ Authentication, Authorization ជាដើម។ តែអ្នកកុំច្រលំ NMS(Network Monitor System) ជាមួយ ACS(Access Controll System) គឺខុសគ្នា ដោយ NMS គ្រាន់តែពិនិត្យមើល status, log ផ្សេងៗរបស់  Server, Router, Switch តែមិនមែនត្រួតពិនិត្យទៅលើ Security និង Authentication របស់ Server ទាំងនោះទេ។

Exit mobile version