របៀប បង្កើត Data Center ដោយប្រើប្រាស់ Vsphere Center

កាលពីអត្តបទមុនTechfree បានលើកយកនូវ ការតម្លើងរបស់ Vsphere Center នៅលើ Windows Server 2008 ។ នៅក្នុងអត្តបទនេះ Techfree  និងលើកយកការប្រើប្រាស់ Vsphere Center ដើម្បីបង្កើតជា Data Center។

សន្មតថាអ្នកបានតម្លើង ESXI នៅលើ Server ពីផ្សេងគ្នាដែល

Server 1: 192.168.153.144

Server 2: 192.168.153.145

Vsphere Center Server: 192.168.153.131

អ្វីដែលគួរអោយកត់សំគាល់សម្រាប់អ្នកដែលចង់ធ្វើ Lab Data Center ដោយប្រើប្រាស់ Vmware Vsphere នេះយ៉ាងហោចណាស់អ្នកត្រូវមានកុំព្យូទ័រមួយដែលមាន RAM: 16GB, HDD_SSD 128GB ព្រមទាំង CPU Core i7 8cpu ទើបអាចដំណើរការបានស្រួល។

មុនដំបូងអ្នកត្រូចបង្កើត ឈ្មោះ Data Center មួយសិនដោយចុច Mouse ស្តាំលើ រូប Data Center បន្ទាប់មកទៀតចុចលើ Data Center នោះវានិងអោយអ្នក Add Host ចូល។

បន្ទាប់មកទៀតអ្នកអាច Add Host ចូលបានហើយ

បន្ទាប់មកទៀតអ្នកត្រូវ Accept Certificate របស់ ESXI ទើបអាច Add ចូលបាន

ជំហ៊ានបន្ទាប់មកទៀតនេះអ្នកត្រូវដាក់ License អោយទៅ ESXI ប្រសិនបើមាន តែប្រសិនបើមិនមានទុកចោលបាន

ចុងក្រោយអ្នកនិងបាន ESXI ពីដែលត្រូវបានគ្រប់គ្រងដោយ Vsphere Center ដោយអ្នកអាចបិទឬបើក ESXI ណាមួយក៏បាន ឬ ចង់បង្កើត Vmware machine នៅលើ ESXI ណាមួយក៏បាន។

អ្នកអាច Add ESXI Server ជាច្រើនចូលទៅក្នុង Vsphere Center នេះប្រសិនបើអ្នកមាន ESXI ច្រើន។ មិនតែប៉ុណ្ណោះអ្នកអាចគ្រប់គ្រង ESXI ទាំងអស់បានស្រួលជាងការដែល Remote ទៅកាន់ ESXI ម្តងមួយដោយប្រើប្រាស់ Vsphere Client។

មិនតែប៉ុណ្ណោះអ្នកអាចចូលទៅ Add Storage សម្រាប់ ESXI Server ទាំងអស់នេះបានទៀតផង ឬ Monitor មើលថាតើវាប្រើប្រាស់ Resource RAM, CPU, HDD អស់ប៉ុន្មាន ក៏បានដែរ ព្រមទាំងអាចបញ្ចូន Log Report ទៅកាន់ Syslog Server ប្រសិនបើមាន។

អ្នកអាចមើលផែនទីរបស់ ESXI បានផងដែរថាតើវាភ្ជាប់ទៅកាន់ Network ណា ឬ ក៏ប្រើប្រាស់ HDD ភ្ជាប់មកពីណាផ្សេងក្រៅពី Server ESXI ខ្លួនវាក៏បានដែរ។

ESXI អាចប្រើប្រាស់ Storage បានច្រើនបែបដូចជា LUN ឬ NFS ឬ SCCI ផងដែរ។អត្តបទក្រោយ Techfree និិងលើកយក  Storage ផ្សេងៗមកប្រើប្រាស់ជាមួយ ESXI ។

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version