Nitroshare ងាយស្រួលចែកចាយឯកសារទៅគ្រប់ Platform ក្នុងណិតវើក

Nitro Share ជាប្រភេទ Software ម្យ៉ាងដែលអាចអោយអ្នកប្រើប្រាស់ដើម្បីCopy ឯកសារចេញពី Operating System ផ្សេងៗដូចជា Copy ចេញពីលីនុច ទៅកាន់ Windows ឬ ទៅកាន់ MacOS បានទៀតផង។

NitroShare អាចដោនឡូតយកមកប្រើប្រាស់់បានតាមរយះតំណនេះ Nitroshare ហើយគ្រប់ Operating System ទាំងអស់ដែលអ្នកចង់ Share ឯកសារទៅអោយត្រូវតម្លើង NitroShare ។ NitroShare ជាប្រភេទ Open Source ដែលមិនគិតថ្លៃ License នោះទេ អ្នកអាចប្រើប្រាស់បានដោយមិនបារម្មណ៏រឿង License ដូចប្រភេទ Copy Right Software នោះទេ។

ខាងក្រោមនេះជាការតម្លើង Nitroshare នៅក្នុង លីនុច Ubuntu Desktop និងសម្រាប់ លីនុច ផ្សេងៗអាចមើលរូបខាងក្រោមនេះបាន

របៀបតម្លើងអាចមើលក្នុងរូបខាងក្រោមនេះបាន

បន្ទាប់មកទៀតអ្នកអាចចូលទៅ ប្រើប្រាស់ វាបានហើយ ដោយគ្រាន់តែចុច Mouse ស្តាំលើ Icon នៅលើ Task Bar បន្ទាប់មកទៀតអ្នកអាច Send File/Directory បានតាមចិត្ត ដោយ Nitroshare និងស្វែងរក Nitroshare ដែលនៅលើកុំព្យូទ័រផ្សេងៗដែលអាចបញ្ជូនទៅកាន់។

ថ្វីត្បិតតែNitroshare ងាយស្រួលប្រើប្រាស់ពិតមែនតែមិនមែនអាចប្រើប្រាស់និងល្អដូចជាប្រភេទ Samba Server ដែលមាន Security ល្អនិងមានលក្ខណះ Client/Server នោះទេ។តែប្រសិនបើអ្នកគ្រាន់តែចង់ប្រើប្រាស់ដើម្បី Copy ឯកសារចេញចូលរវាង Operating System ពីផ្សេងគ្នាអាចប្រើប្រាស់បាន។

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version