បង្កើតរូបថតមានចលនារស់រវើកនៅក្នុង Android

អត្ថបទមុន Techfree បានរៀបរាប់ពី វិធីរក្សារូបថតនៅក្នុង Android ហើយអាចមើលនៅគ្រប់ទីកន្លែង។ នៅក្នុងអត្ថបទនេះនឹងបង្ហាញពីការ បង្កើតរូបថតមានចលនារស់រវើកនៅក្នុង Androidd។

ដើម្បីអោយរូបថតរបស់អ្នកស្រស់ស្អាត ឬមានចលនា។ Google Photos អាចជួយអ្នកក្នុងការបង្កើតវីដេអូ ឬរូបភាពមានចលនា (gif) និងរូបថតមានចលនាអស្ចារ្យជាច្រើនទៀត។ សូមធ្វើតាមការណែនាំដូចខាងក្រោម៖

១) ចូលទៅកាន់កម្មវិធី Google Photos (ដូចរូប)

២) បន្ទាប់មកចុចលើ Assistant រួចចុចលើ Animation

៣) បន្ទាប់មកធ្វើការជ្រើសរើសរូបថត ឬវីដេអូចាប់ពី ២ ទៅ ៥០ រួចចុចលើ CREATE ដើម្បីបង្កើត

៤) នោះវានឹងធ្វើការបង្កើត ហើយរង់ចាំរហូតដល់ការបង្កើតបានបញ្ចប់

៥) បន្ទាប់ពីបង្កើតរួចរាល់ ចូលទៅកាន់ Albums ហើយចុចនៅលើថត Animations ដើម្បីមើលរូបថតមានចលនាដែលង្នកបានបង្កើត។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version