OS Ticket ជួយសម្រួលការងារ Call Center និង Technical

នៅពេលដែលក្រុមហ៊ុនមួយជាប្រភេទក្រុមហ៊ុនបំរើសេវាកម្មផ្សេងៗដូចជា អ៊ីនធឺណិតឬ Telecom ជាដើម រាល់ថ្ងៃតែងតែមានបញ្ហាផ្សេងៗកើតឡើងជាញឹកញាប់ដូចជា អ៊ីនធឺណិតមិនដំណើរការ ឬ មានបញ្ហាផ្សេងៗទាក់ទងបច្ចេកទេសជាដើម។

OS Ticket ជាប្រភេទ Open Source System ដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ដោយផ្នែកនិមួយៗអាច ចូលទៅកាន់ System និងឆ្លើយនូវចំលើយដើម្បីអោយផ្នែកផ្សេងទៀតបានដឹង ដូចជា Technical Team ដោះស្រាយបញ្ហារួច ជាដើម ពេល Call Center ឃើញអាចទូរស័ព្ទទៅប្រាប់អតិថិជនវិញថាករណីនេះបានដោះស្រាយរួចហើយ ឬ មិនទាន់រួចជាដើម។

ខាងក្រោមនេះជាការតម្លើង OS Ticket នៅក្នុង CentOS 7

តែមុននិងអ្នកតម្លើងវាបានត្រូវដោនឡូត OS Ticket ចេញពី Website ជាមុនសិនបន្ទាប់មក Extract ដាក់នៅកន្លែងណាមួយនៅក្នុង លីនុចរបស់អ្នក និងកំណត់ permission ដើម្បីអាច Access ចូលបាន។ និងត្រូវប្រាកដថាអ្នកបានដោនឡូត package ទាំងនេះមកតម្លើងនៅក្នុង លីនុចរបស់អ្នករួចហើយ

PHP v5.4 or greater — (5.4.16)
MySQLi extension for PHP — module loaded
Gdlib Extension
PHP IMAP Extension — Required for mail fetching
PHP XML Extension (for XML API)
PHP XML-DOM Extension (for HTML email processing)
PHP JSON Extension (faster performance)
Mbstring Extension — recommended for all installations
Phar Extension — recommended for plugins and language packs
Intl Extension — recommended for improved localization
APCu Extension — (faster performance)
Zend OPcache Extension — (faster performance)

បន្ទាប់ពីដោនឡូត php extension ទាំងនេះតម្លើងនៅក្នុងលីនុចរបស់អ្នកហើយ ត្រូវតម្លើង mysql server និងបង្កើត database និង username and password របស់ database សម្រាប់ប្រើប្រាស់។ បន្ទាប់ពីបាន username និង password ហើយអ្នកត្រូវយកទៅបំពេញនៅក្នុង file ost-config.php

# Mysql Login info
define(‘DBTYPE’,’mysql’);
define(‘DBHOST’,’localhost’);
define(‘DBNAME’,’osticket’);
define(‘DBUSER’,’rith’);
define(‘DBPASS’,’Rith123456!’);

បន្ទាប់មកទៀតចូលទៅកាន់ web browser ហើយចូលទៅកាន់ Directory ដែលអ្នកបានដាក់ OS Ticket

នៅពេលនេះអ្នកតម្លើងបានជោគជ័យហើយ តែសូមកុំប្រើប្រាស់ password ធម្មតាគួរតែប្រើប្រាស់ password complex បន្តិចបើមិនដូចនេះទេមិនអាចតម្លើងទៅមុខនោះទេ។

ចុងក្រោយអ្នកបាន Ticket System មួួយដែលអាចជួយសម្រួលដល់ការងាររបស់ Call Center និង Technical បានព្រមទាំងចំនេញពេលវេលាច្រើន។ ពេលនេះអ្នកអាចបង្កើត Ticket មួយសម្រាប់ អតិថិជន ជាដើម។

 

 

Exit mobile version