របៀបតំឡើងកម្មវិធី (app) ហ្វេសបុកសំរាប់ទំព័រហ្វេសបុក

អត្ថបទមុន Techfree បានរៀបរាប់អំពីការ បន្ថែមប៊ូតុង call-to-action (CTA) លើរូបភាពគម្របសំរាប់ទំព័រហ្វេសបុក។ ចំណែកឯនៅក្នុងអត្ថបទនេះ យើងនឹងលើកបង្ហាញអំពី របៀបតំឡើង Facebook app សំរាប់ទំព័រហ្វេសបុក។

កម្មវិធីមួយចំនួននៅលើហ្វេសបុកគឺអាចប្រើបានដើម្បីបន្ថែមទៅទំព័រហ្វេសបុករបស់អ្នក។ កម្មវិធីដែលអ្នកបន្ថែមនឹងបង្ហាញជាផ្ទាំងនៅផ្នែកខាងឆ្វេងនៃទំព័ររបស់អ្នក។ អាស្រ័យលើការកំណត់របស់កម្មវិធី, អ្នកប្រហែលជាអាចកែប្រែឈ្មោះនៃផ្ទាំងហើយនិងរូបភាពរបស់វាបាន។

របៀបតំឡើងកម្មវិធី (app) មួយនៅលើទំព័រហ្វេសបុក

១) វាយបញ្ចូលឈ្មោះកម្មវិធីនៅក្នុងរបារស្វែងរកនៅផ្នែកខាងលើនៃទំព័រដើមហ្វេសបុករបស់អ្នក ប្រសិនបើអ្នកដឹងថាកម្មវិធីអ្វីដែលអ្នកចង់បញ្ចូលនៅលើទំព័រហ្វេសបុករបស់អ្នក។

២) បន្ទាប់ពីស្វែងរកឃើញនូវកម្មវិធីដែលអ្នកចង់បានហើយ ចុចនៅលើកម្មវិធីនោះដើម្បីចូលទៅធ្វើការតំឡើង។ រួចចុចលើប៊ូតុង Use App ដើម្បីបន្ថែម (ដូចរូប)

បន្ទាប់មកលោតផ្ទាំងមួយមករួចចុចលើប៊ូតុង Add Page Tab ដើម្បីបន្ថែមទៅលើទំព័រហ្វេសបុករបស់អ្នក

៣) នោះអ្នកនឹងបានកម្មវិធីមួយដែលបានបន្ថែមនៅលើទំព័រហ្វេសបុករបស់អ្នក។ បន្ទាប់មកធ្វើការបំពេញនូវរាល់ព័ត៌មានដែលចាំបាច់ រួចចុចលើប៊ូតុង Save Setting ដើប្បីរក្សាទុកជាការស្រេច។

របៀបលុប និងកែប្រែកម្មវិធី (app) ដែលយើងបានតំឡើង

១) ចូលទៅកាន់ទំព័រហ្វេសបុករបស់អ្នក រួចទៅកាន់ Setting ហើយចុចទៅលើ App នៅខាងក្រោមជួរខាងឆ្វេង បន្ទាប់មកចុចលើសញ្ញា (សញ្ញាព្រួញ) ដើម្បីលុបកម្មវិធីដែលបានតំឡើងរួចចុច Yes ជាការស្រេច។

២) ដើម្បីធ្វើការកែប្រែ សូមចុចទៅលើពាក្យ Edit Setting រួចកែប្រែអ្វីដែលអ្នកចង់កែប្រែ បន្ទាប់មកចុច OK

 

Exit mobile version