បង្កើតដ្យាក្រាមផ្សេងៗ ជាមួយនឹង mermaid

មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ  Draw.io  ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។

mermaid គឹជាកម្មវិធីមួយដែលអាចអោយអ្នកបង្កើតដ្យាក្រាមតាមរយៈ សរសេរកូដ។ មានន័យថាអ្នកគ្រាន់តែវាយអក្សរឬពាក្យ នោះដ្យាក្រាមនឹងត្រូវបង្កើតដោយស្វ័យប្រវត្តិ។ ដោយសារ mermaid ត្រូវបានបង្កើតជាមួយភាសា Javascript អ្នកក៏អាចយក កម្មវិធី mermaid មកភ្ជាប់ហើយប្រើជាមួយកម្មវីធីរបស់អ្នកបង្កើតក៏បាន។ ក្រៅពីនេះ អ្នកអាចប្រើ mermaid សំរាប់ជួយពន្យល់ពីអ្វីមួយ នៅពេលបង្រៀន ឬក្នុងអង្គប្រជុំណាមួយ។

 

mermaid អាចបង្កើតដ្យាក្រាមបានច្រើនប្រភេទដូចជា Flowchart, Gantt Chart, Sequence Diagram ជាដើម។  Font Awesome ក៏អាចប្រើជាមួយ mermaid បានដែរដូចរូបខាងក្រោម៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version