សន្និសិទ្ធិលើកទី៣ប្រចាំឆ្នាំ២០១៦ លើប្រធានបទ «ដំណើរការភាសាខ្មែរក្នុងប្រព័ន្ទកុំព្យូទ័រ»

Map Unavailable

កាលបរិច្ឆេត
12/12/2016
ពេញមួយថ្ងៃ

ទីកន្លែង
NIPICT's New Campus

ប្រភេទ


ជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបណ្តាដៃគូជាច្រើនទៀត សហគមន៍ភាសាខ្មែរបានរៀបចំសន្និសិទ្ធិប្រចាំឆ្នាំរបស់ខ្លួនលើប្រធានបទ «ដំណើរការភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលហៅជាភាសាអង់គ្លេសថា Khmer Natural Language Processing (Khmer NLP) ។


សន្និសិទ្ធិនេះផ្តល់ឱកាសដល់សិស្ស និស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ មកពីគ្រប់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ ដើម្បីធ្វើការបង្ហាញលទ្ធផល ស្នាដៃសិក្សារស្រាវជ្រាវ ឬការបង្កើតថ្មី របស់ពួកគេ ដែលទាក់ទងនឹងដំណើរការភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ។ ការចូលរួមក្នុងការដាក់បញ្ចូលការស្រាវជ្រាវនេះនឹងជួយអោយវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាផ្នែកភាសាជាតិយើងរីកចម្រើន និងជួយលើកស្ទួយដល់ការសិក្សាស្រាវជ្រាវអោយកាន់តែទូលំទូលាយថែមទៀតសម្រាប់ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។
កាលបរិច្ឆេទនៃការសន្និសិទ្ធនេះមានដូចខាងក្រោម៖ 

១) ០៣ សីហា ២០១៦ ចាប់ផ្តើមទទួលអត្ថបទស្រាវជ្រាវ
២) ១៦ តុលា ២០១៦ ឈប់ទទួល
៣) ១១ វិច្ឆិកា ២០១៦ ប្រកាសអត្ថបទដែលទទួលជាមួយនិងមូលវិចារណ៍
៤) ៣១ វិច្ឆិកា ២០១៦ ទទួលអត្ថបទផ្លូវការចុងក្រោយ
៥) ១២ ធ្នូ ២០១៦ ថ្ងៃសន្និសិទ្ធ

បញ្ជាក់៖ ការចូលរួមមិនតម្រូវឱ្យបង់ថ្លៃទេ ទាំងអ្នកស្រាវជ្រាវ និងអ្នកចូលរួមស្តាប់ ។ 

ព័ត៌មានបន្ថែមសូមចូលទៅកាន់⁣ khmernlp.org