អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន១ខ្នង​នៅសង្កាត់សង្កាត់ព្រែកកំពិស​ ទាំងព្រឹក

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ ពេជ្រ​ ណាវី​ ភេទស្រី​ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នៅផ្ទះ ។
​ សមត្ថកិច្ចបន្តថា​ ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់​ (ឈើលើថ្មក្រោម ទំហំ៥ម៉ែត្រX៨ម៉ែត្រ​ )​ ដោយខូចខាតសម្ភារៈ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
​ ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សស្លាប់​ និងរបួសឡេីយ​ ហេីយក្រុមមន្ត្រីជំនាញបានយករថយន្តការិយាល័យបង្ការ​ សង្គ្រោះអគ្គិភ័យ​ចំនួន ០៣គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប។​ ក្នុងនោះក៏មានរថយន្តជំនួយ​ ៖​ រថយន្តរបស់ព្រលានយន្តហោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ២០ម៉ែត្រគូប។​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែុត្រគូប​ ដោយពន្លត់ចប់​នៅម៉ោង ៩និង៣០នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល​ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ​ សមត្ថកិច្ចជំនាញបានបញ្ចាក់ប្រាប់ថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕