របៀបប្រើប្រាស់ spamfilter ជាមួយ Email Server

ការបង្កើត Email Server មួយសម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុនឬអង្គភាពការងារមួយវាមិនមានបញ្ហាពិបាកនោះទេ អ្វីដែលពិបាកគឺធ្វើដូចម្តេចការពារ Email របស់យើងកុំអោយគេវាយប្រហាបាន ឬ រងគ្រោះដោយសារជនអនាមិកខាងក្រៅផ្ញើមេរោគចូល។

ថ្ងៃនេះ Techfree និងលើកយកការប្រើប្រាស់ Spam Filter មួយមកបង្ហាញដោយប្រើប្រាស់ Postfix Email Server ធ្វើជា Email Server។

អ្វីទៅជា Spam Filter? តើ Spam filter ដែលយើងដាក់ដំណើរការនៅលើ Server របស់យើងវា មានសុវត្ថិភាពដែរឬទេ?

ចំពោះបញ្ហានេះ តាមបទពិសោធន៏នៃការប្រើប្រាស់ Spam filter ការប្រើប្រាស់ Spam filter local មិនសូវជាមានសុវត្ថិភាពនោះទេ ជាពិសេស Spam filter ដែល free មិនគិតថ្លៃ ដូចជា Spam Assansin ជាដើម។

ប្រសិនបើអ្នកចង់អោយវាមានសុវត្ថិភាពល្អអ្នកអាចជ្រើសរើសយក Spam filter មួយចំនួនដូចជា Baracuda spam filtermxguarddog ជាដើម។

Spam filter ដែលល្អប្រើគឺ Baracuda តែវាមានតម្លៃថ្លៃនិងស្គាល់មេរោគដែលឆ្លងតាមរយះ Email បានយ៉ាងរហ័សនិងទាន់ពេលវេលា វាអាច Scan Email ចេញ និង Scan Email ចូលផងដែ។

ចំពោះ MX Guard dog វិញវាមានតួនាទី Scan មេរោគសម្រាប់​ Email ដែលគេផ្ញើមកកាន់យើងតែប៉ុណ្ណោះ ចំពោះ Email ដែលយើងផ្ញើចេញទៅមិនពាក់ព័ន្ធនោះទេ។

ជំហ៊ានដំបូងមុនពេលអ្នកប្រើប្រាស់​ Spam filter អ្នកត្រូវយល់ពី Spam filter ពីដំណើរការទើបយើងដាក់វាអោយដំណើរការជាមួយ Email Server យើងមានប្រសិទ្ធភាព។

ខាងក្រោមនេះជាការប្រើប្រាស់ MX Guard Dog Email Server ជាមួយ Postfix Email Server

១. ត្រូវ ចូលទៅកែ MX Record នៅក្នុង Godaddy ជាមុនសិន ដើម្បីអោយ Email Route ទៅកាន់ Spam Filter របស់ MX Guard Dog ដូចខាងក្រោមនេះ

២. ត្រូវចូលទៅក្នុង Spam filter ដើម្បី Route Incoming Email អោយបញ្ជូនទៅកាន់ Postifx Email Server របស់អ្នកបន្ត។

អ្នកអាចប្រើប្រាស់បាន ១ខែដោយមិនគិតថ្លៃសម្រាប់អ្នកដែលមិនធ្លាប់ប្រើសោះ ចំពោះខែបន្ទាប់មកទៀត ២៥ សេន ក្នុងមួយ Email ក្នុងមួយខែ។អ្នកអាច Register សម្រាប់ធ្វើតេសន៏ដោយមិគិតថ្លៃសម្រាប់ខែដំបូង តាមរយះតំណរខាងក្រោម mxguarddog

បន្ទាប់មកទៀតអ្នកត្រូវចូលទៅកាន់ Spam filter portal ដើម្បី ដាក់ Address Email Server និងធ្វើតេសន៏ដើម្បីអោយដឹងថាតើ Spam filter អាចបញ្ជូន Email ទៅដល់ Email Server របស់អ្នកបានដែឬទេ?

រូបខាងក្រោមនេះមានន័យថាបញ្ជូនបានជោគជ័យ

អ្នកអាចឆែកមើលក្នុង Inbox របស់អ្នកបាន

៣. ជំហ៊ានទី ៣ អ្នកត្រូវសាកធ្វើតេស Spam filter សាកមើលថាតើបើអ្នកផ្ញើ Spam ចូលទៅក្នុង Email របស់អ្នក តើ Email នោះចូលទៅដល់អ្នកឬទេ?

ចំពោះការធ្វើតេសន៏ Email អ្នកអាចចូលទៅកាន់ website ដូចតំណរនេះ spamtester រួចហើយដាក់ Email របស់អ្នកចូលដើម្បីអោយគេផ្ញើ Spam ចូលមកកាន់Email របស់អ្នក។

ពេលដែលអ្នកទទួលបានហើយចុច Verify ហើយ អ្នកមិនទទួលបាន Email ផ្សេងមកទៀតមានន័យថាអ្នកមានសុវត្ថិភាពហើយ ព្រោះ Spam filter បានបិទមិនអោយចូលនោះទេ។

សូមកុំប្រើប្រាស់នៅក្នុងកន្លែងការងាររបស់អ្នកឬទៅកាន់អ្នកដទៃ អ្នកគួរតែប្រើប្រាស់បានសម្រាប់ការធ្វើតេសន៏សាកល្បងចង់ដឹងពីសុវត្ថិភាពឬអត់។