ស្វែងយល់ពី Parallel Desktop

បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែរីកចំរើន ប្រទេសធំៗមួយចំនួនបាននិងកំពុងប្រើប្រាស់ Virtual Desktop នៅលើ Cloud Infrastructure រួចទៅហើយ ជាពិសេសប្រទេសអាមេរិកជាដើម ដោយប្រើប្រាស់ Citrix, Vmware, Parllels ជាដើម។

មូលហេតុធំៗចំបងដែលគេងាកមកប្រើប្រាស់ Virtual Desktop ដោយសារតែការចំណាយលុយទៅលើការប្រើប្រាស់ Computer ធម្មតាអស់លុយច្រើនជាង និងត្រូវការការថែទាំច្រើនជាងការប្រើប្រាស់ Virtual Desktop និងចំនាយអ្នកអាយធីច្រើន។

នៅពេលដែលគេងាកមកប្រើប្រាស់ Virtual Desktop គេអាចសន្សំសំចៃបានច្រើននិងចំណាយពេលវេលាតិចក្នុងការថែទាំ និង បង់ថ្លៃ License ផ្សេង ព្រោះថា Windows មួយអាចប្រើប្រាស់បានដល់ទៅ ៤០នាក់ ដោយប្រើប្រាស់ RAM 8GB, និង 4 vCPU។

ដូចនេះ ប្រសិនបើមានបុគ្គលិកធ្វើការងារ ធម្មតា ប្រហែល ១០០០នាក់ នោះការប្រើប្រាស់ Virtual Desktop វាងាយស្រួលជាង ត្រូវការអាយធីតិចត្រឹមតែ ២នាក់អាចគ្រប់គ្រងបាន។

ថ្ងៃនេះ Techfree និងលើកយកកាប្រើប្រាស់ Parallels មកធ្វើជា Virtual Desktop នៅលើ Windows Server ដោយសារតែវាមិនតម្រូវការកុំព្យូទ័រធំពេកនោះទេ ត្រឹម RAM 4GB អាចប្រើប្រាស់បានហើយ។

មូលហតុមួយទៀតដែលយើងគួរតែប្រើប្រាស់ Windows Server ធ្វើជា Virtual Desktop ដោយសារតែវាមានKernel ដែលអាចគ្រប់គ្រង RAM, CPU បានល្អជាង Windows 10។

អ្នកអាចដោនឡូតយក parallels តាមរយះតំណរខាងក្រោមនេះ parallels  ដោយជ្រើសយកប្រភេទ Windows ប្រសិនបើអ្នកប្រើប្រាស់នៅលើ Windows។អ្នកអាចយកវាមកប្រើប្រាស់បានមួយខែសម្រាប់សាកល្បង ចំណែកថ្លៃ License ក៏មិនសូវថ្លៃនោះដែរអាចទទួលយកបានត្រឹមតែ ១០០ដុល្លាក្នុងមួយឆ្នាំ សម្រាប់អ្នកប្រើប្រាស់ម្នាក់។

Parallels ប្រើប្រាស់ល្អសម្រាប់ក្រុមហ៊ុនឬអង្គភាពដែលមានបុគ្គលិកដែលចល័តដូចជា Microfinance, Insurance ជាដើម ព្រោះបុគ្គលិកអាចប្រើប្រាស់កុំព្យូទ័ររបស់គេបានគ្រប់ទីកន្លែងគ្រប់ពេលវេលា គ្រាន់តែមាន អ៊ីនធឺណិតជាការស្រេច។

ចំពោះមុខងារវិញអ្នកអាចប្រើប្រាស់បានច្រើនដោយ អ្នកអាចប្រើប្រាស់ជាមួយ Data Center ផ្សេងៗដូចជា XEN Server, Vmware Vsphere, Microsoft Windows Server VCenter ជាដើម។ ប្រហែលជាថ្ងៃមុខអាចប្រើប្រាស់ជាមួយ Nutanix ឬ Openstack ជាដើម។

អ្នកអាចធ្វើជា Load Balance សម្រាប់ Remote Desktop រួមគ្នា ឬ Remote App ក៏បាន ឬ អាចធ្វើជាច្រកចេញសម្រាប់ Remote Desktop ទៅកាន់ Computer ណាមួយបានផងដែរ។ ចំណែកការកំណត់សិទ្ធវិញច្បាស់លាស់ សម្រាប់អ្នកណាម្នាក់ ឬ ក្រុមណាមួយដែលអាចប្រើប្រាស់ Remote Desktop ឬ Remote App ជាដើម។

សម្រាប់ការតម្លើងអ្នកអាចធ្វើដូចរូបខាងក្រោមនេះ

អ្នកអាចចុច Next រហូតដល់ចប់។ បន្ទាប់មកទៀតអ្នកបើករួចហើយ Login ចូលដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកអាច​ Register ដូចរូបខាងក្រោមនេះដើម្បីអាចប្រើប្រាស់បានមួយខែ

នៅពេលដែលអ្នកបានតម្លើងបានជោគជ័យនិង Register ជោគជ័យអ្នកនិងបានដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកត្រូវ Add RD Host ( Remote Desktop Host)។ RD Host ត្រូវតែ តម្លើង Feature Remote Desktop អោយវាដូចរូបខាងក្រោមនេះ

អ្នកអាចចុច Add រួចហើយដាក់ IP Address របស់ Server របស់អ្នកចូល ឬក៏អាចយក Server ដែលអ្នកកំពុងប្រើប្រាស់នេះ ធ្វើជា RD ក៏បានដែរ។

ចុងក្រោយអ្នកអាច​ Publish Desktop App ឬ Publish Remote Desktop បានហើយដោយចូលទៅកាន់​ Publishing ដូចរូបខាងក្រោមនេះ ដោយចុចលើពាក្យ Add

ខាងក្រោមនេះ ជាការ​ Publish Application នៅលើ​ parallels ដោយអ្នកជ្រើសរើសយក Installed App នោះវានិងបង្ហាញរាល់កម្មវិធីទាំងអស់ដែលអ្នកបានតម្លើងនៅលើ RD Host របស់អ្នក។

ពេលដែលអ្នកបាដាក់កម្មវិធីរួចអស់ហើយអ្នកអាចចុច Next រហូតដល់ចប់ និងចុងក្រោយចុចយក Apply

ចុងក្រោយអ្នកអាច​ Login ចូលប្រើប្រាស់តាមរយះ URL ដូចខាងក្រោមនេះ https://hostname_or_IP

អ្នកអាចដោនឡូត Client software មកប្រើប្រាស់ក៏បាន ឬ ប្រើប្រាស់នៅលើ Web ដូចរូបខាងក្រោមនេះក៏បាន អ្នកនិងមាន Desktop មួយប្រើប្រាស់បាននៅលើ Web។

នៅចំនុចនេះអ្នកនិងនឹកឃើញដល់ Laptop មួយចំនួនដែលគេតែងតែហៅថា Chrome Book តើគេយកមកប្រើធ្វើអ្វីបើអត់មាន Setup Windows បានដូច Laptop ទូទៅ។ ចំនុចនេះហើយដែលគេប្រើប្រាស់ Chrome Book នៅក្នុងប្រទេសធំៗ ព្រោះគេមិនចាំបាច់ត្រូវការកុំព្យូទ័រមានកំលាំងខ្លាំងប្រើប្រាស់នោះទេ។

 

 

 

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version