ការគ្រប់គ្រងលើការដាក់ចលនារបស់ Slide នៅលើ PowerPoint 2016

នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការប្រើប្រាស់ទៅលើការគ្រប់គ្រងលើការដាក់ចលនារបស់ Slide នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីសិក្សាតើមេរៀនថ្មីនេះមានលក្ខណៈប្លែកពីមេរៀនមុនយ៉ាងណាសូមតាមដានទាំងអស់គ្នា។

១. ការសិក្សាទៅលើ Transition Menu

Transition Menu គឺជា​ Option មួយយ៉ាងសំខាន់ណាស់សម្រាប់បង្កើតនឹងគ្រប់គ្រងលើចលនាទាំងឡាយរបស់ Slide ។ (ដូចរូបភាពបង្ហាញខាងក្រោម)

Transition to This Slide: នៅក្នុង Option គឺសម្រាប់កំណត់ចលនាឱ្យ Slide ទៅតាមគំរូដែលមានស្រាប់នៅក្នុងកម្មវិធី។ (ដូចរូបភាពបង្ហាញខាងក្រោម)

Effects Option: សម្រាប់ឱ្យយើងជ្រើសរើសយកម៉ូតរបស់ Transition Slides ។ (ដូចរូបភាពបង្ហាញខាងក្រោម)

Timing ប្រើសម្រាប់កំណត់ពេលវេលារបស់ចលនារបស់ Objects អោយដំណើរការ។ (ដូចរូបភាពបង្ហាញខាងក្រោម)

 

Transition Sound: សម្រាប់កំណត់សម្លេងដែលមានស្រាប់នៅក្នុងកម្មវិធី

Transition Duration: សម្រាប់កំណត់ល្បឿនឱ្យ Object និមួយៗដែលយើងបានកំណត់

Apply To All: សម្រាប់ឱ្យការកំណត់របស់យើងចូលទៅគ្រប់ Object ទាំងអស់ដែលមាននៅក្នុង Slide

On Mouse Click: សម្រាប់កំណត់ឱ្យ Slide Transition ធ្វើចលនាបានដោយការប្រើ Mouse Click លើ។

After: សម្រាប់កំណត់ឱ្យ Slide Transition ធ្វើចលនាដោយមិនចាំបាច់ប្រើ Mouse Click ទេវានឹងមានចលនាដោយខ្លួនឯងដោយស្វ័យប្រវត្តិ  និងអាចកំណត់នូវពេលវេលាអោយដំណើរការទៀតផង។

Preview: សម្រាប់ប្រើបង្ហាញនូវចលនារបស់ Slide Transition អោយធ្វើចលនា។