pfsense Open Source Firewall ល្អ សម្រាប់ការពារបណ្តាញណិតវើក

pfsense ជាប្រភេទ firewall OS ដែលត្រូវបានគេយកមកប្រើប្រាស់ច្រើនដូចជាពពួក firewall ផ្សេងៗទៀតផងដែរ ដោយវាត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់លីនុច kernel ។

សព្វថ្ងៃនេះប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញ Appliance ប្រើប្រាស់ដូចជាពពួក fortinet, sonicwall ជាដើមអ្នកអាចយកកុំព្យូទ័រដែលមានណិតវើកកាតចំនួន២ ដើម្បីតម្លើងធ្វើជា Firewall បានដោយតម្លើង pfsense នៅលើនោះបាន។

ដំបូងអ្នកត្រូវចូលទៅដោនឡូតយក file iso ចេញពីវេបសាយរបស់ pfsense រួចហើយអាចដាក់ក្នុង DVD ដើម្បីធ្វើការតម្លើងវាដូចជាតម្លើង លីនុចដែរ។

អ្វីដែលសំខាន់នៅក្នុងនេះអ្នកត្រូវមានណិតវើកកាតចំនួន២ដើម្បីយកមួយប្រើជា WAN និងមួយទៀតធ្វើជា LAN បន្ទាប់ពីអ្នកតម្លើងតាមការណែនាំហើយអ្នកនិងបានដូចរូបខាងលើនេះ

ជំហ៊ានបន្ទាប់អ្នកអាចចូលទៅកាន់ Web GUI បានតាមរយះ https://192.168.1.1 និងប្រើប្រាស់ username: admin, password: pfsense

បន្ទាប់មកទៀតអ្នកអាចចូលទៅ Setup Default Web Configuration តាមលំដាប់ដូចបង្ហាញក្នុងរូបខាងលើ នោះចុងក្រោយអ្នកនិងទទួលបាន firewall computer មួយសម្រាប់ការពារណិតវើករបស់អ្នកហើយ។

ប្រសិនបើអ្នកត្រូវការទិញ feature បន្ថែមទៀតរបស់ pfsense អ្នកអាចភ្ជាប់ទៅជា Gold ដោយតម្លៃសមរម្យប្រហែលជា ១០០ដុល្លាក្នុងមួយឆ្នាំតែប៉ុណ្ណោះ អ្នកនិងមានអ្នក Support ជួយដោះស្រាយបញ្ហាអ្នកបានពេលដែលអ្នកមានបញ្ហាផ្សេងៗ។

pfsense ជាប្រភេទ open source firewall មួយដែលមានមុខងារច្រើននិងល្អប្រើប្រាស់សម្រាប់ Enterprise Network ឬ នៅក្នុងសាលារៀនជាដើមដោយសារតែវាមានមុខងារច្រើនគួរអោយកត់សំគាល់ដូចជា VPN l2pt, VPN-IPSEC, OpenVPN, Route, Firewall, VLAN, Wifi, Wifi Portal, wakeup ON-LAN, dns-server, loadbalancer, ppoe server, proxy server, ntp server, snmp server, Traffic shaper, NAT, DMZ or Virtual IP, Certificate Management SSL selfsign និងមុខងារផ្សេងៗទៀតជាច្រើនផងដែរ។

តែអ្វីដែលជាចំនុចខ្វះខាតរបស់ pfsense គឺមិនមានភ្ជាប់មកជាមួយ Antivirus Scan នៅលើណិតវើកនោះទេ តែអ្វីដែលសំខាន់វាផ្តោតតែទៅលើការងារទាំងឡាយណាដែលពាក់ព័ន្ធនិងផ្នែកខាងបណ្តាញនិងណិតវើក ទប់ស្កាត់ពីពពួក Hacker ដែលប្រើប្រាស់ DDOS Attack ជាដើម។

 

ចំពោះ Diagnostic Tool វិញមានច្រើនដូចជា ARP Table សម្រាប់ Scan មើលថាតើមាន duplicate MAC ឬអត់នៅក្នុងណិតវើក និង មាន Connection ប៉ុន្មាននៅក្នុង LAN/WAN។

មាន Tool ផ្សេងៗទៀតជាច្រើនសម្រាប់ Capture packet, dns lookup សម្រាប់តេសន៏ DNS, pftop សម្រាប់ត្រួតពិនិត្យអ្នកប្រើប្រាស់អ៊ីនធឺណិតចេញទៅណាខ្លះ និងមើលទៅលើ Socket ជាដើមនៅក្នុងបណ្តាញណិតវើករបស់អ្នកទាំងមូល។

ប្រសិនបើអ្នកគិតថាចង់ប្រើប្រាស់ប្រភេទ Appliance Hardware របស់ pfsense អ្នកអាចទិញយកមកប្រើប្រាស់បានផងដែរដោយតម្លៃសមរម្យជាងប្រភេទ Firewall ផ្សេងៗ