របៀបតម្លើង Web proxy នៅលើ Mikrotik Router

System Administrator / Network Engineer នៅក្នុងក្រុមហ៊ុនមួយច្បាស់ជាមានច្បាប់កំណត់រៀងៗខ្លួនទៅតាមគោលការណ៏ក្រុមហ៊ុនដូចជាបិទមិនអោយប្រើប្រាស់ Email បានឬ បិទមិនអោយទៅកាន់វេបសាយណាមួយជាពិសេសនៅក្នុងធនាគារ។

proxy មានប្រយោជន៏ច្រើនសម្រាប់ជួយបិទ និង ទប់ស្កាត់មិនអោយអ្នកប្រើប្រាស់អាចដោនឡូតចម្រៀងឬ file ផ្សេងៗជាដើមនៅក្នុងក្រុមហ៊ុន។

សព្វថ្ងៃនេះ Mikrotik ត្រូវបានគេយកមកប្រើប្រាស់យ៉ាងច្រើនដោយសារតែវាដំណើរការល្អនិងមានតម្លៃសមរម្យអាចទទួលយកបាន។

ខាងក្រោមនេះជាការតម្លើង web proxy ដើម្បីប្រើប្រាស់ដោយអ្នកអាចចូលទៅក្នុង Mikrotik របស់អ្នករួចហើយធ្វើដូចរូបខាងក្រោមនេះ ដោយចូលទៅកាន់ ip -> web proxy បន្ទាប់មក Select តាមរូបខាងក្រោម

បន្ទាប់មកសរសេរ command ដូចខាងក្រោមនេះដើម្បី Redirect port 80 ទៅកាន់ port 8080

ip firewall nat add chain=dstnat protocol=tcp dst-port=80 action=redirect to-ports=8080

បន្ទាប់មកអ្នកអាចចូលទៅកាន់ browser របស់អ្នកបាន នៅក្នុង Windows ដែលប្រើប្រាស់ណិតវើកដែលផ្តល់អោយដោយ Mikrotik Router របស់យើង។

តែអ្វីដែលសំខាន់អ្នកត្រូវចូលទៅ បន្ថែម proxy IP Address នៅក្នុង Internet Option នៅក្នុង Windows របស់អ្នកដូចខាងក្រោមនេះទើបអ្នកអាចប្រើប្រាស់អ៊ីនធឺណិតបាន

ប្រសិនបើអ្នកចង់បិទមិនអោយអ្នកប្រើប្រាស់អាចចូលទៅកាន់ គេហទំព័រណាមួយ ឬចង់អោយ Redirect ទៅកាន់ គេហទំព័រឬការព្រមានណាមួយអ្នកអាចធ្វើបានដូចខាងក្រោមនេះ

ប្រសិនបើអ្នកចង់បិទមិនអោយតែ Computer ណាមួយអាចចូលទៅកែបន្ថែមកន្លែង Source-Address ដូចរូបខាងលើ។

ដូចនេះនៅពេលដែលអ្នកបើកវេបសាយ techfree ច្បាស់ជាមិនបាននោះទេ តែបើបើកវេបសាយផ្សេងវិញបាន។