ការសិក្សាអំពី Tab Insert
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែងយល់ពី Tab Home របស់ MS Office Excel និងការបង្ហាញពីរបៀបប្រើប្រាស់មួយចំនួននៅលើ Tab Home ហើយនៅលើ Tab Insert វិញតើវានឹងមានអ្វីប្លែកខុសពី Tab Home តេាះមកសិក្សាវាទាំងអស់គ្នា ។
១) Tab Insert គឺជា Tab មួយប្រើសម្រាប់អោយយើងអាចសង់ជាតារាង (Table), គូសរូបភាព (Drawing), ការទាញយកជារូបភាពផ្សេងៗមកដាក់លើកម្មវិធី។ ហើយនៅលើ Tab នេះយើងសិក្សាតែ ៥ ព្រេាះវាមានសារៈសំខាន់សម្រាប់យើងប្រើប្រាស់វារាល់ថ្ងៃ ។ Tab ទាំង៥ នេាះមានដូចជា៖ Table, Illustration, Text, Chart and Symbol ។ តេាះមកសិក្សា ប្លុកទាំង៥ នៅលើ Tab Insert ទាំងអស់គ្នា ។
១.១) Table ប្លុក Table គឺជាប្លុកមួយដែលអាចអោយយើងអាចសង់ចេញជាតារាងនៅលើ Cell បាន
(ដូចរូបភាពបង្ហាញខាងក្រោម)
១.២) Illustration ប្លុក Illustrationគឺជាប្លុកមួយដែលអាចដាក់រូបភាពដែលវាមានស្រាប់នៅក្នុងកម្មវិធីហើយវាអាចគូសចេញជាបន្ទាត់ផ្សេងទៀតបាន។ (ដូចរូបភាពបង្ហាញខាងក្រោម)
ក) របៀបដាក់រូបភាព
ចំពោះការដាក់រូបភាពនៅក្នុងកម្មវិធី Excel 2016 នេះវាមានលក្ខណៈស្រដៀងនឹងកម្មវិធី Word 2016 ដែរគឺយើង ចុចលើប៊ូតុង Insert ហើយចុចលើ Picture ដែលបានបង្ហាញរួចមកហើយនៅរូបភាពខាងលើ (ដូចរូបភាពបង្ហាញខាងក្រោម)
រួចជ្រើសរើស Drive ណាមួយដែលមានរូបភាព បន្ទាប់ពីជ្រើសរើសរូបភាពរួចរាល់ហើយ ចុចយក Insert ជាការស្រេច ពេលយើងនឹងបានរូបភាពមួយ (ដូចរូបភាពបង្ហាញខាងក្រោម)
ខ) របៀបប្រើប្រាស់ Shapes
យើងប្រើប្រាស់ Shapes ដើម្បីគូសចេញជារូបភាព បង្កើតជារូបភាព គូសជានិមិត្តសញ្ញា និងមានចំនុចជាច្រើន ដែលត្រូវមានការស្វែងយល់ (ដូចរូបភាពបង្ហាញខាងក្រោម)
គ) ការប្រើប្រាស់ SmartArt
តើគេប្រើប្រាស់ SmartArt ដើម្បីអី្វ? គឺប្រើសម្រាប់ធ្វើជាបទបង្ហាញ និងធ្វើរចនាសម្ព័ន្ធនៅក្នុងអង្គភាពមួយ។
(ដូចរូបភាពបង្ហាញខាងក្រោម)
ដើម្បីជ្រើសរើសម៉ូត Click លើ SmartArt រួចជ្រើសរើសរូបភាពណាមួយនោះបន្ទាប់ចុចលើប៊ូតុង OK នៅពេលដែលវាបង្ហាញរូបរាងដោយគ្រាន់តែចុច Mouse ខាងឆ្វេងពីរដង ឬ Double Click នោះវានឹងបង្ហាញរួចចុចលើ ប៊ូតុង Design ដើម្បីជ្រើសរើសម៉ូតដែលមានលក្ខណៈជា 3D ។ (ដូចរូបភាពបង្ហាញខាងក្រោម)
ឃ) ការប្រើប្រាស់ Screenshot
ចុចលើប៊ូតុង Insert រួចចុចយក Screenshot បន្ទាត់មកជ្រើសរើសយក Screen Clipping (ដូចរូបភាពបង្ហាញខាងក្រោម)
រួចយកមកគូសថតនៅលើផ្ទាំងការងាររបស់យើងជាការស្រេច(ដូចរូបភាពបង្ហាញខាងក្រោម)
យើងនឹងសិក្សាបន្ថែមទៀតបន្ទាប់ពី Screenshot រួច (ដូចរូបភាពបង្ហាញខាងក្រោម)
នៅត្រង់ Corrections គឺប្រើសម្រាប់បន្ថែមបន្ថយពន្លឺទៅលើរូបភាពរបស់យើង
នៅត្រង់ Color គឺសម្រាប់ប្តូរម៉ូតរបស់រូបភាពទៅតាមពណ៌ដែលយើងចង់បាន
នៅត្រង់ Artistic Effects គឺសម្រាប់ផ្លាស់ប្តូរផ្ទាំងរូបភាពទៅតាមផ្ទាំង Effect របស់យើង
នៅត្រង់ចំណុច Picture Styles គឺជាផ្ទាំងមួយសម្រាប់ប្តូរម៉ូតរូបភាពអោយមានលក្ខណៈផ្សេងៗទៅតាមការចង់បានរបស់យើង ។