ស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert បញ្ចប់

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree ដែលយើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ Text Box និង WordArt នៅលើ ប៊ូតុុង Insert និងបង្ហាញពីការកំណត់ពីរបៀប​ប្រើប្រាស់របស់វាមួយចំនួន​ដែលបានដាក់បង្ហាញរួច​មក​ហើយ​នេាះ ក៏ព្រមទាំងមានការ​កំណត់ជា​ទិស​ដៅនៃ WordArt ផងដែរ នៅពេលនេះយើងខ្ញុំនឹងពាំនាំអ្នកទាំងអស់មកតាមដានដើម្បីបញ្ចប់មេរៀនផ្នែក Insert នេះទាំងអស់គ្នា ។

ដ) ការប្រើប្រាស់ Equation និង Symbols

Equation: គឺប្រើសម្រាប់ក្នុងការសរសេរជាសមីការគណិតវិទ្យា ចុចលើប៊ូតុង Insert រួចចុចលើ Equation  នេាះវានឹងបង្ហាញនៅទម្រង់គំរូជាច្រើន អោយ​​​យើងស្រាប់ៗ (ដូចរូបបង្ហាញខាងក្រោម) 

ប្រសិនបើមិនពេញចិត្តនឹងគំរូដែលមានស្រាប់នេាះទេ ចុចលើ Insert New Equation នេាះវាបង្ហាញនៅប្រអប់មួយ Type Equation Here ហើយ​ប៊ូតុង​ខាងលើសុទ្ធតែត្រូវការសរសេរសមីការគណិតវិទ្យាទាំងអស់ និង ជានិមិត្តសញ្ញាដែលប្រើសម្រាប់សរសេរនៅក្នុងសមីការគណិតវិទ្យាដែរ (ដូចរូបបង្ហាញខាងក្រោម) 

Symbols: មាននូវនិមិត្តសញ្ជាជាច្រើន និងមាននូវតួអក្សរនីមួយៗដែលបានបញ្ចូលនិមិត្តសញ្ញាទៅក្នុងកម្មវិធី Office Word 2016​​ ដើម្បីជ្រើសរើស Symbol យើងត្រូវចុចតាមរបៀបខាងក្រោម ចុចលើប៊ូតុង Insert រួចចុចយក Symbols (ដូចរូបបង្ហាញខាងក្រោម)

ប្រសិនបើមិនពេញចិត្តនឹងគំរូ Symbol ដែលមានស្រាប់នេាះទេ ចុចលើ More Symbols… នេាះវានឹងបង្ហាញ ចុចលើ Symbols នៅត្រង់ Font ជ្រើសរើស Font ណាមួយដែលយើងពេញចិត្ត ​រួចចុចយកប៊ូតុង Insert ជាការស្រេច ។ (ដូចរូបបង្ហាញខាងក្រោម)

ចំណាំៈ នៅត្រង់ Symbols វាមិនត្រូវបានបិទដោយស្វ័យប្រវត្តនេាះទេនៅពេលដែលយើងកំពុងបញ្ចូល ឬ ជ្រើសរើសនិមិត្តសញ្ញា ដែលវាអាច​អនុញ្ញាតិ​អោយអ្នកបញ្ចូលរូបសញ្ញាបានច្រើននៅក្នុងពេលតែមួយប៉ុន្តែបើអ្នកបញ្ចប់ការជ្រើសរើសអ្នកអាចចុចប៊ូតុង Close ជាការស្រេច ។

នៅរាល់និមិត្តសញ្ញាដែលលោកអ្នកបានបញ្ចូលគឺវាបានចូលទៅក្នុងឯកសារដែលវាបានបង្ហាញនៅត្រង់ផ្នែក ” Recently Used Symbols” ដែលវា​មាន​​​ភាពងាយស្រួលក្នុងការបញ្ចូលនិមិត្តសញ្ញាបានច្រើននៅលើកិច្ចការតែមួយ ហើយលោកអ្នកអាចកំណត់វា​បានជាផ្លូវកាត់ងាយស្រួល​នៅពេលប្រើ​ប្រាស់វាញឹកញាប់ ។ (ដូចរូបបង្ហាញខាងក្រោម)