ស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Design

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree ហើយនៅក្នុងមេរៀនថ្មីនេះ ខ្ញុំនឹងបង្ហាញពីការប្រើប្រាស់Watermark, Page Color, Page Border និងបង្ហាញពីរបៀប​ប្រើប្រាស់របស់វាមួយចំនួនបន្ថែមនៅលើមេរៀន Design ដើម្បីអោយអ្នកទាំងអស់គ្នាងាយយល់ និង ងាយសិក្សា ។

ក) ការប្រើប្រាស់ Watermark, Page Color, Page Border ដើម្បីដាក់រូបភាព អក្សរ នៅខាងក្រោយអត្ថបទ ដាក់ពណ៌អោយអត្ថបទ ដាក់ស៊ុម​អោយអត្ថបទ

ក. ១) Watermark: គឺប្រើដើម្បីដាក់រូបភាពអោយជាប់នឹងផ្ទាំង Background នៃផ្ទៃអត្ថបទ Word របស់យើងត្រូវអនុវត្តតាមវិធីខាងក្រោមនេះ

ដំបូង ចុចលើប៊ូតុង Design រួចចុចយក Watermark នេាះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

បន្ទាប់មកចុចយក Custom Watermark វានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ No Watermark បានន័យថាអត្ថបទរបស់យើងមិនត្រូវការរូបភាពនៅលើផ្ទៃអត្ថបទរបស់យើងទេ។

ហើយនៅត្រង់ Picture watermark គឺប្រើសម្រាប់ជ្រើសរើសរូបភាពដើម្បីបង្ហាញរូបភាពនៅផ្ទៃអត្ថបទរបស់យើង រួចចុចយក Select Picture….

វានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

រួចចុចលើ From a file នេាះ វានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

បន្ទាប់មកជ្រើសរើសទីតាំង Drive ណាមួយដែលបានរក្សាទុករូបភាព បន្ទាប់ជ្រើសរើសរូបភាព រួចចុចលើប៊ូតុង Insert ជាការស្រេច។

ក.២) Page Color: គឺប្រើសម្រាប់ដាក់ពណ៌នៅលើផ្ទៃនៃអត្ថបទរបស់យើង (ដូចរូបបង្ហាញខាងក្រោម)

ក.៣) Page Borders: គឹប្រើសម្រាប់ដាក់ស៊ុមអោយអត្ថបទ (ដូចរូបបង្ហាញខាងក្រោម)

នៅពេលដែលយើងចុចលើ Page Borders ពេលនោះវានឹងបង្ហាញនៅផ្ទាំងមួយ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ប្រអប់ Color គឺសម្រាប់ជ្រើសរើសពណ៌ដាក់អោយបន្ទាត់ Border មានពណ៌ប្លែកៗគ្នា (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ Width គឺសម្រាប់កំណត់ទៅលើកម្រាស់នៃស៊ុម Border របស់យើង (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ Art គឺប្រើសម្រាប់កំណត់រូបភាពអោយស៊ុមបន្ទាត់មានម៉ូតផ្សេងៗ (ដូចរូបបង្ហាញខាងក្រោម)