ស្វែងយល់ពីការប្រើប៊ូតុង Home (បញ្ចប់)

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវ Techfree ឥលូវនេះជួបជាមួយខ្ញុំបាទម្តងទៀតដោយកាលពីមេរៀនមុនយើងបានសិក្សារួចមក ហើយនូវការកំណត់នូវ Paragraph ការកំណត់ Alignment និងការកំណត់ Line and Spacing ក្នុងកម្មវិធី Word 2016 ហើយងាកមក​តាម​ដាន​មេរៀននេះបន្តទាំងអស់គ្នា ។

ង) ការកំណត់ទម្រង់នៃប្រភេទសញ្ញាផ្សេងៗ (List and Bullet) 

ង.១) List គឺជាប្រភេទនៃ និមិត្តសញ្ញា លេខ ឬ​ ក៏ជាអក្សរដែលយើងដាក់តាមលំដាប់លំដោយ។វាត្រូវបានបែងចែកជាបីប្រភេទគឺៈ​(ដូចរូបភាពខាងក្រោម)

១) Bullets: ប្រើសម្រាប់កំណត់និមិត្តសញ្ញាផ្សេងៗ ……. (ដូចរូបភាពខាងក្រោម)

២) Numbering: ប្រើសម្រាប់កំណត់លេខ, អក្សរដែលត្រូវបានដាក់តាមលំដាប់លំដោយ  (ដូចរូបភាពខាងក្រោម)

៣) Multilevel: ប្រើសម្រាប់កំណត់ចម្រុះលាយបញ្ចូលគ្នា …….. (ដូចរូបភាពខាងក្រោម)

ច) ការប្រើប្រាស់ Shortcut Key មួយចំនួនដើម្បីសម្រួល ដល់ការវាយអត្ថបទ បានលឿននិងរហ័សជាងមុន

Ctrl + A = Select all = សម្រាប់ជ្រើសរើសទាំងអស់

Ctrl +​ B = Bold = សម្រាប់ធ្វើឱ្យអក្សរដិតក្រាស

Ctrl +​ C = Copy = សម្រាប់ចម្លងឯកសារ

Ctrl +​ D = Format Font = សម្រាប់បើកយក Format Font

Ctrl +​ E = Align Center = សម្រាប់តម្រឹមអត្ថបទចំកណ្តាល

Ctrl +​ F = Find = សម្រាប់ស្វែងរកព័ត៌មាន

Ctrl +​ I = Italic = សម្រាប់ធ្វើឱ្យអក្សរទ្រេត

Ctrl +​ J = Justify = តម្រឹមអត្ថបទស្មើសងខាង

Ctrl +​ L = Align Left = សម្រាប់តម្រឹមអត្ថបទពីខាងឆ្វេង

Ctrl +​ N = New = សម្រាប់បើកទំព័រថ្មី

Ctrl +​ O = Open = សម្រាប់បើកឯកសារ

Ctrl +​ P = Print = សម្រាប់បោះពុម្ពឯកសារ

Ctrl +​ R = Align Right = សម្រាប់តម្រឹមអត្ថបទពីខាងស្តាំ

Ctrl +​ S = Save = សម្រាប់រក្សាទុកឯកសារ

Ctrl +​ U = Underline = សម្រាប់គូសបន្ទាត់ពីក្រោមអក្សរ

Ctrl +​ V = Past = សម្រាប់ផ្តិតយកឯកសារ

Ctrl +​ X = Cut = សម្រាប់កាត់ព័ត៌មានចោល

Ctrl +​ Y = Redo = សម្រាប់ព័ត៌មានបាត់ទៅវិញ

Ctrl +​ Z = Undo = សម្រាប់ឱ្យព័ត៌មានបានត្រឡប់មកវិញ

នៅពេលនេះសូមបញ្ចប់នៅលើមេរៀនការស្វែងយល់ពីការប្រើប្រាស់លើប៊ូតុង Home ត្រឹមហ្នឹងសូមអរគុណដល់អ្នកតាមដានសិក្សាទាំងអស់គ្នា ។