ស្វែងយល់ពីការប្រើប៊ូតុង Home (បន្ត ២)

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវ Techfree ឥលូវនេះជួបជាមួយខ្ញុំបាទម្តងទៀតដោយកាលពីមេរៀនមុនយើងបានសិក្សារួចមក ហើយនូវការផ្លាស់ប្តូរពណ៌របស់អក្សរ ការរចនាអក្សរ ការផ្លាស់ប្តូរអក្សរ នៅរូបរាងរបស់អក្សរ គឺមានលក្ខណៈប្តូរពីអក្សរតូចទៅជាអក្សរធំ ឬ ពីអក្សរធំ ទៅអក្សរតូច ងាកមកតាមដានមេរៀននេះបន្តទាំងអស់គ្នា ។

ឃ) ស្គាល់ពីទម្រង់នៃការកំណត់អត្ថបទ (Paragraph)

Paragraph គឺជាអត្ថបទមួយដែលសរសេរមានប្រយោគចាប់ពីពីរឡើងទៅ។ ហើយចំពេាះការសរសេរជាអត្ថបទជា Paragraph គឺយើងមិនចាំបាច់ Enter ចុះបន្ទាត់ឡើយប្រសិនបើវាស្ថិតក្នុងប្រយោគ ឬក៏ Paragraph តែមួយេនះសំដៅទៅលើការសរសេរអត្ថបទរបស់យើង ។ ដោយឡែកចំពេាះការ កំណត់ប្រភេទនៃក្រដាសនៅលើអត្ថបទរបស់យើងត្រូវស្គាល់អំពីៈ

ឃ.១) Line and Paragraph spacing

ទាក់ទងនឹងការដាក់នូវគំលាតអក្សរពីបន្ទាត់មួយទៅបន្ទាត់មួយទៀត (ដូចរូបបង្ហាញខាងក្រោម)

ចំនុចសំខាន់មួយទៀតដែលយើងនឹងសិក្សាតាមដានទាំងអស់គ្នាជាមួយនឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបតម្រឹមអត្ថបទដែលហៅថា (Text Alignment) ដើម្បីឱ្យអត្ថបទរបស់យើងមានលក្ខណៈប្លែកនិងមានរបៀបរៀបរយ។ (ដូចរូបបង្ហាញខាងក្រោម)

ឃ. ២) អ្វីទៅជា (Alignment)?

Alignment ត្រូវបានចែកចេញជាបួនប្រភេទគឺៈ

១) Align Left (Ctrl+L)  សម្រាប់តម្រឹមអត្ថបទអោយនៅខាងឆ្វេង

២) Align Right (Ctrl+R) សម្រាប់តម្រឹមអត្ថបទអោយនៅខាងស្តាំ

៣) Align Center (Ctrl+E)  សម្រាប់តម្រឹមអត្ថបទអោយនៅចំកណ្តាល

៤) Justified (Ctrl+J) សម្រាប់តម្រឹមអត្ថបទអោយមានលក្ខណៈស្មើសងខាង

ឃ. ៣) អ្វីទៅជា Spacing and Indentation?

យើងត្រូវចុចចូល Spacing (ដូចរូបបង្ហាញខាងក្រោម)

រួចហើយជ្រើសរើសយក Line Spacing Options….. រួចវានឹងបង្ហាញ (ដូចរូបភាពខាងក្រោម)

ឃ. ៣. ១) Spacing គឺជាការកំណត់នៃគម្លាតរបស់អក្សរខាងលើ Before និងខាងក្រោម After

ឃ. ៣. ២) Indentation គឺជាការកំណត់នៃចំនុចចាប់ផ្តើមអក្សរ Indent Left និងបញ្ចប់ Indent Right