ស្វែងយល់ពីការប្រើប៊ូតុង Home

សួស្តីបងប្អូនមិត្តអ្នកអានទាំងអស់គ្នា ជួបគ្នានៅក្នុងមេរៀនទី២ នៅក្នុងមេរៀននេះ Techfree នឹងបង្ហាញអំពីការប្រើ ប្រាស់ប៊ូតុង Home ។ ប៊ូតុង Home នេះប្រសិនបើយើងមើលមួយភ្លែត នៅក្នុងទម្រង់ Office Word 2016 វាមិនមាន ភាពខុសគ្នាប៉ុន្មានពី Word 2013 ឬ Word 2010 ឬក៏ Word 2007 ប៉ុន្មាននោះទេហើយសឹងតែដូចគ្នាទាំងស្រុងនឹង Word 2013 អញ្ចឹងហើយមានបងប្អូន​មួយចំនួនដំឡើង នូវ Word 2013 បងប្អូនអាចមើល​មេរៀន​នេះ​ហើយអាចយក ទៅអនុវត្តន៍បានដូចគ្នា។

មេរៀនទី២ ស្វែងយល់ពីការប្រើប៊ូតុង Home

ក) ស្គាល់ពីភាពខុសគ្នា Copy, Cut និង Paste

Copy គឺជាការថតចម្លងនូវរាល់ឯកសារដែលលោកអ្នកបានធ្វើការ Select យករួចធ្វើការ ចុចយកប៊ូតុង Copy ដោយរក្សាអក្សរដើមនៅ ដដែល ឬ ចុចតាម Shortcut key (Ctrl+C=Copy) (ដូចរូបបង្ហាញខាងក្រោម)

ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Copy ក៏បាន (ដូចរូបបង្ហាញខាងក្រោម)

Cut គឺជាការថតចម្លងនូវរាល់ឯកសារដែលលោកអ្នកបានធ្វើការ Select យករួចធ្វើការ Cut ដោយមិនរក្សាអក្សរដើមទុកនៅដដែលទេ  ឬ ចុចតាម Shortcut key (Ctrl+X=Cut) (ដូចរូបបង្ហាញខាងក្រោម)

ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Cut ក៏បាន (ដូចរូបបង្ហាញខាងក្រោម)

Paste គឺជាលទ្ធផលសម្រេចមួយដែលបានមកពី Copy ឬ Cut ឬ ចុចតាម Shortcut key (Ctrl+V=Paste) (ដូចរូបបង្ហាញខាងក្រោម)

ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Paste Option ណាមួយក៏បានខាងក្រោម (ដូចរូបបង្ហាញខាងក្រោម)

ខ) ការជ្រើសរើសនូវទម្រង់អក្សរ ទំហំអក្សរ និងការប្តូរពណ៌អក្សរ (Font, Size, Color…)

ធ្វើការវាយអក្សរធម្មតាដោយការជ្រើសរើស Font, Size និង Color ដែលបងប្អូនពេញចិត្តរួចធ្វើការ Select ត្រង់អក្សរដែលបងប្អូនចង់កំណត់ រួចជ្រើសរើសយកដូចរូបភាពបានបង្ហាញ ខាងក្រោម