ការ report នូវ bug នៅក្នុង Symfony3

ពេលណាដែលអ្នកស្វែងរកនូវ bug នៅក្នុង Symfony ដូចនេះ Symfony នឹងធ្វើការសាកសួរអ្នកដើម្បីធ្វើរបាយការណ៏អំពីវា។ វាអាចជួយយើងដើម្បីអោយ Symfony កាន់តែប្រសើរឡើង។

មុនពេលនឹងធ្វើការ submit នូវ Bug អ្នកត្រូវ៖

ទី១៖ ធ្វើការ Double-check នូវ ឯកសារ official ដើម្បីអោយដឹងថាអ្នកមិនបានខកខាននូវការប្រើប្រាស់ framework

ទី២៖ ធ្វើការសាកសួរនៅលើគេហទំព័រ Stack Overflow រឺក៏ នៅលើ #symfony IRC channel ប្រសិនបើអ្នកមិនប្រាកដអំពីបញ្ហាមួយនេះ

ប្រសិនបើបញ្ហារបស់អ្នកមើលទៅប្រាកដថាជា bug សូមធ្វើការរាយការណ៏អំពីវាដោយប្រើប្រាស់នូវ official bug tracker និងធ្វើការស្របតាមច្បាប់មួយចំនួនដូចខាងក្រោម៖

ទី១៖ ប្រើប្រាស់ title field ដើម្បីធ្វើការពណ៌នាអំពីបញ្ហាអោយបានច្បាស់

ទី២៖ ពណ៌នានូវជំហានដែលចាំបាច់ក្នុងការបង្កើតនូវ bug ម្ដងទៀតជាមួយនឹងកូដខ្លីមួយ (ផ្ដល់នូវ unit test ដែលបង្ហាញនូវ bug គឺល្អបំផុត)

ទី៣៖ ប្រសិនបើអ្នកធ្លាប់ជួបនូវ bug ដែលអាចប៉ះពាល់នូវ layer ជាច្រើននោះ សូមអ្នកធ្វើការផ្ដល់នូវ unit test ដែលបរាជ័យដ៏សាមញ្ញាមួយដែលប្រហែលនឹងមិនគ្រប់គ្រាន់។ ក្នុងបញ្ហានេះ សូមធ្វើការសមទៅនឹង Symfony Standard Edition និងបង្កើតឡើងវិញនូវបញ្ហារបស់អ្នកនៅកន្លែងថ្មី

ទី៤៖ ផ្ដល់នូវ environment (OS, PHP version, Symfony version, enable extensions, ..) តាមដែលអាចទៅរួចនិងលម្អិតផងដែរ

ទី៥៖ ភ្ជាប់មកនូវ patch