របៀបដាក់ និង ដោះលេខសម្ងាត់លើឯកសារ

នៅមេរៀនមុនៗអ្នកទាំងអស់គ្នាបានសិក្សារួចមកហើយនៅការបើកកម្មវិធី  ការរក្សាឯកសារទុកនៅក្នុងកុំព្យូទ័រ និងការបើកយកឯកសារដែលយើងបានរក្សាទុកយកមកប្រើប្រាស់បន្ត ហើយនៅក្នុងមេរៀននេះ យើងនឹងសិក្សាបន្ថែមទៀត ទៅការដាក់និង ដោះ លេខសម្ងាត់នៅលើឯកសាររបស់យើងបន្តទៀត ។

៦)  របៀបដាក់លេខសម្ងាត់លើឯកសារ (Saving Document with password)

ចុចយក Button File

រួចវានឹងបង្ហាញនូវផ្ទាំងមួយរួចចុចយកពាក្យ Save As

បន្ទាប់មកចុច Browse ដើម្បីរកនូវទីតាំងដែលយើងចង់រក្សាទុកឯកសាររបស់យើង

 

បន្ទាប់មកចុចលើ Tools រួចជ្រើសរើសយកពាក្យ General Optionsវានឹងបង្ហាញនូវផ្ទាំងមួយ

នៅត្រង់ Password to open គឺយើងបំពេញលេខសម្ងាត់ដើម្បីបើកវា និង នៅត្រង់ password to modify គឺយើងវាយលេខសម្ងាត់ចូលដើម្បីបញ្ជាក់ពីលើលេខសម្ងាត់ចាស់របស់យើងរួច ចុច OK រួចវានឹងបង្ហាញ

នៅត្រង់ reenter password to open វាយលេខសម្ងាត់ចូលម្តងទៀតដើម្បីបើក

នៅត្រង់ reenter password to modify វាយលេខសម្ងាត់ចូលបញ្ជាក់ដើម្បីបើកវា រួចចុចយក OK ជាការស្រេច។

៧) របៀបដោះលេខសម្ងាត់លើឯកសារ (Remove password from document)

ចុចយក Button Fileរួចវានឹងបង្ហាញនូវផ្ទាំងមួយ រួចចុចយកពាក្យ Save As រួចចុចយក Browse ដើម្បីរកនូវទីតាំងដែលយើងចង់រក្សាទុកឯកសាររបស់យើង បន្ទាប់មក ចុចលើ Tools រួចជ្រើសរើសយកពាក្យ General Options  វានឹងបង្ហាញនូវផ្ទាំងមួយ

នៅត្រង់ Password to open គឺយើងលុបលេខសម្ងាត់ចោល និង នៅត្រង់ password to modify គឺយើងលុបលេខសម្ងាត់របស់យើងរួចចុច OK ហើយចុចយក Save ជាការស្រេច។