ចាប់ផ្តើមជាមួយកម្មវិធី Microsoft Office Word 2016 (ភាគ២)

នៅលើកម្មវិធី Word 2016 គឺ​ពិត​ជាមាន​សារសំខាន់ជាច្រើនដែល​លោកអ្នក​ត្រូវ​ដឹង​។ ខាងក្រោមនេះ​ជា​ការ​បង្ហាញ​ឱ្យលោក​អ្នក​បាន​ស្គាល់​បន្ថែម​ទៀត​ ពីលើអ្វីដែល​ពុំ​ធ្លាប់​ដឹង​ដូចជា Ribbon, Quick Access Toolbar ពិសេសនោះ Backstage View ជាដើម ។

៤.៤) ការងារផ្សេងៗនៅលើកម្មវិធី MS Word 2016

៤.៤.១) អំពី Ribbon

កម្មវិធី Word 2016 ប្រើប្រព័ន្ធ​បញ្ជាប៊ូតុង​ ដោ​យ​រៀប​ចំ និង​ដាក់​ក្នុង Tab ជំនួស​​ម៉ឺនុយ ។ Ribbon ផ្ទុកទៅដោយ Tab ជាច្រើនដែល​អ្នកអាច​ស្វែង​រក​នៅ​ផ្នែក​ខាងលើនៃផ្ទាំងកម្មវិធីបាន ។

Tab នីមួយៗ​ផ្ទុកទៅដោយ​ ក្រុមដែល​មាន​ទំនាក់ទំនងទៅនឹងប៊ូតុងបញ្ជា ។ Font Group នៅលើ Home Tab ផ្ទុក​ទៅដោយ command សម្រាប់​ធ្វើ​ការ​កែ​លម្អអក្សរនៅក្នុងអត្ថបទ ។

មាន​ Group ខ្លះ​មាននូវ​សញ្ញាព្រួញតូចមួយ​ នៅកែងខាង​ក្រោម ផ្នែកខាងស្ដាំ ដែល​អាចឱ្យ​អ្នក​ចុច​លើ​វា​ ដើម្បីទទួល​បាន​មុខងារ​ដទៃផ្សេងទៀត ។

៤.៤.២) អំពី Quick Access Toolbar

Quick Access Toolbar មានទីតាំង​ស្ថិតនៅខាងលើ​ Ribbon ដែល​អាច​ឱ្យ​ជ្រើស​យក​ command មក​ប្រើ​បាន​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែមាន command ខ្លះតម្រូវឱ្យ​អ្នក​ដាក់​បញ្ចូល​បន្ថែម​ ។

ដើម្បីបន្ថែម Command ទៅ Quick Access Toolbar អ្នកត្រូវ

ក) ចុចលើ drop-down arrow ដែលនៅខាងស្ដាំ Quick Access Toolbar

ខ) ជ្រើស​យក​ command ដែល​អ្នក​ចង់​បន្ថែមពីម៉ឺនុយ​ដែ​ល​ធ្លាក់មក

៤.៤.៣) អំពីបន្ទាត់ Ruler

បន្ទាត់ស្ថិត​នៅ​ផ្នែក​ខាង​លើ​ និង​ឆ្វេង​នៃអត្ថបទ​ ។ វា​បង្កភាពងាយ​ស្រួល​ក្នុង​ការកែតម្រូវ​ឯកសារ​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ ។ អ្នកអាច​ធ្វើការ​លាក់ ឬបង្ហាញ​បន្ទាត់​បាន​ ប្រសិនបើអ្នកចង់ ។

ដើម្បីបង្ហាញ ឬ លាក់បន្ទាត់អ្នកត្រូវ
ក) ចូលទៅ View tab

ខ) ចុចលើ​ checkbox ដែលនៅជាប់នឹង Ruler នៅក្នុង​ Show group ដើម្បីលាក់ ឬបង្ហាញបន្ទាត់

 ៤.៤.៤) អំពី Backstage View
Backstage view ផ្តល់ឱ្យ​អ្នកនូវ​មុខងារ​សំខាន់ៗ​ជាច្រើន​សម្រាប់​រក្សាទុកឯកសារ បើកឯកសារបោះពុម្ព និងចែកចាយ ឯកសារជាដើម ។ ដើម្បី​ធ្វើការជាមួយ Backstage view អ្នកត្រូវចុចលើ File tab នៅលើ Ribbon ។

នោះអ្នកនឹងទទួលបានផ្ទាំង Backstage view ដូចរូបខាងក្រោម