Apache Stratos ជាប្រភេទ Platform as a Service Free

Apache Stratos ជាប្រភេទ Cloud Computing មួយដែរដែលត្រូវបានបង្កើតឡើង ដោយ Apache Foundation ដែលជាអ្នកបង្កើត Web Server ឈ្មោះ Apache ដែលបាននិងកំពុងពេញនិយមប្រើប្រាស់នៅក្នុង OpenSource នានាដូចជា លីនុច ជាដើម។

ដោយសារតែមានបច្ចេកវិទ្យាថ្មីៗបាននិងកំពុងពេញនិយមដែលយើងហៅថា Cloud Computing ដែលកំពុងបោះជំហ៊ានយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្នដូចជា Amazon, Digital Ocean, Google ជាដើម ដែលសុទ្ធសឹងតែជាប្រភេទ Public Cloud Computing តែទោះជាយ៉ាងណាអ្នកក៏អាចប្រើប្រាស់ Platform as a Service របស់ Apache បានដែរដែលមានឈ្មោះថា Apache Stratos ដោយតម្លើងនៅលើ CentOS 6 ជាលក្ខណះ Private បាន។

Apache Stratos មានមុខងារច្រើនគួរអោយកត់សំគាល់ផងដែរដូចជា អាចអោយ Developer សរសេរកម្មវិធីជាមួយ Ruby, Nodejs, WordPress ជាដើម។ ដោយអ្នកអាចចូលទៅកាន់ website របស់ Apache Stratos រួចហើយដោនឡូតយក Version 4 មកប្រើប្រាស់បាន។

ថ្ងៃនេះ Techfree និងលើកយកការតម្លើង Apache Stratos មកតម្លើងនៅលើ CentOS 6 ដូចខាងក្រោមនេះ

Apache Stratos ត្រូវបានបង្កើតឡើងដោយភាសារ Java និង ប្រើប្រាស់បានតែជាមួយ java 6, 7 តែប៉ុណ្ណោះ ដូចនេះសូមប្រយ័ត្នផងដែរប្រសិនបើអ្នកមាន Version ខ្ពស់អាចតម្លើងទៅមានបញ្ហាដើរមិនល្អនោះទេ

ដំបូងអ្នកត្រូវដោនឡូត Java jdk ចេញពី website របស់ Oracle មកតម្លើងនៅលើលីនុចរបស់អ្នកព្រមទាំងដោនឡូត Apache Stratos ចេញពី វេបសាយរបស់ Apache ដូចក្នុងតំណរនេះ

បន្ទាប់មកទៀត Extract វាដាក់ទៅក្នុង /root/Download/CABON_HOME

 

បន្ទាប់មកទៀតអ្នកអាចចូលទៅមើល Java​ version  របស់អ្នកតើ version 7 ឬ ​6  បន្ទាប់មកទៀតអ្នកអាច Run Script អោយវាដំណើរការ Server និង Remote ចូលទៅកាន់ Admin Console បានហើយ ដោយប្រើប្រាស់ username: admin, password: admin

ប្រសិនបើអ្នកមិនដឹងច្បាស់ថាតើ port ណាដែលត្រូវប្រើប្រាស់អាចមើលតារាងខាងក្រោមនេះបាន

បន្ទាប់មកអ្នកអាច login ចូលទៅកាន់ Server របស់អ្នកបានហើយ username: admin, password: admin

ពេលនេះអ្នកនិងបាន Cloud Computing Platform as a Service មួយប្រើប្រាស់បានហើយ

ពេលនេះអ្នកនិងបាន Cloud Computing មួយដែលជា Platform as a Service មកប្រើប្រាស់នៅលើ CentOS Server របស់អ្នកបានហើយ បន្ទាប់មកទៀតអ្នកអាច integrated Catridge ចូលដែលជាភាសារសម្រាប់សរសេរនៅលើ Apache Stratos ដើម្បីអោយអ្នកអាចសរសេរកម្មវិធីផ្សេងៗបាននៅលើនោះសម្រាប់អ្នកដែលចេះសរសេរប្រូក្រាម ដោយប្រើប្រាស់ភាសារ ruby, wordpress, nodejs ជាដើម។ នៅថ្ងៃខាងមុខប្រហែលជា Apache អាចបង្កើនភាសារផ្សេងៗចូលទៅក្នុងនេះអោយកាន់តែសំបូបែបផងដែរ។