ស្វែងយល់ពី CRM របស់ Elastix

Call Center System ជាប្រភេទ System ដែលមានគ្រប់ប្រភេទដូចជា Chat Service, VoiP Service, រួមបញ្ចូលទាំង Customer Relationship សម្រាប់ប្រើប្រាស់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងក្រុមហ៊ុននិងអតិថិជន។

ប្រសិនបើអ្នកត្រូវការ Call Center System មួយដែលមាន Function គ្រប់គ្រាន់សម្រាប់ប្រើប្រាស់នោះអ្នកអាច ដោនឡូតយក Elastixមកប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេសម្រាប់ Testing។

ចំពោះការតម្លើងវិញអ្នកអាចមើលអត្តបទមុន ដែល Techfree បានលើកយកមកនិយាយ Elastix

នៅពេលដែលអ្នកបានតម្លើងវារួចហើយអ្នកអាច login ចូលទៅកាន់ web base បានហើយ បន្ទាប់មកអាចរកមើល plugin បន្ថែមដើម្បីតម្លើងវាអោយបានទៅជា Call Center System មួយដោយមាន CRM Integrated ផងដែរ។

បន្ទាប់មកអ្នកត្រូវចូលទៅកាន់ system-> Addons > search “Vtiger” បន្ទាប់មកចុចតម្លើងវាបានដោយមិនចាំបាច់ចេះប្រើប្រាស់លីនុចនោះទេ។

 

បន្ទាប់ពីរង់ចាំតម្លើងបានជោគជ័យហើយអ្នកអាចចូលទៅកាន់ System -> Update បន្ទាប់មកអ្នកនិងឃើញ Vtiger ដែលអាចប្រើប្រាស់បានហើយដោយអ្នកត្រូវមាន

ពេលនេះអ្នកអាចប្រើប្រាស់វាដើម្បីបានមុខងារផ្សេងៗជាច្រើនដូចជា កត់ត្រានូវពត៏មានរបស់អតិថិជនផ្សេងៗ ជាពិសេសសម្រាប់ក្រុមហ៊ុនដែលត្រូវការធ្វើការងារទាក់ទងទៅហ្នឹងផ្នែកហិរញ្ញវត្ថុនាៗ ដោយអាចកំណត់ម៉ោងសម្រាប់ Call ទៅសួរអតិថិជនជាដើម។

Elastic នៅមានមុខងារផ្សេងទៀតសម្រាប់អោយអ្នកអាចប្រើប្រាស់បានដូចជា Call Center Module Pro ជាដើមដែលអាចអោយអ្នកប្រើប្រាស់ Web base សម្រាប់តេចេញទៅកាន់ខាងក្រៅបានដោយមិនប្រើប្រាស់ soft phone នោះទេ។ព្រមទាំងមាន Conference Module អាចអោយអ្នកធ្វើការ សន្ទនាគ្នាជាច្រើននាក់នៅលើ web base ផងដែរដោយអ្នកអាចតម្លើង Addon  ដូចខាងក្រោមនេះ

ប្រសិនបើអ្នកត្រូវការប្រើប្រាស់ Call Center សម្រាប់ small and medium business Elastix ងាយស្រួលប្រើប្រាស់ជាងប្រភេទ ផ្សេងៗដូចជា Asterisk

មិនតែប៉ុណ្នោះ Elastix មាន A2 billing ផងដែរសម្រាប់គ្រប់គ្រងទៅលើចំនូលចំណាយនៃការតេចេញយ៉ាងសំបូបែប