OpenShift PaaS របស់ Redhat

កាលពីអត្តបទមុន Techfree បានលើកពី Heroku និង Apache Stratos ដែលជាប្រភេទ Platform as a Service របស់ Cloud Computing។ថ្ងៃនេះ Techfree និងលើកយក Platform as a Service មួយទៀតសម្រាប់បង្ហាញគឺ  OpenShift ដែលជាប្រភេទ PaaS ដែលអាចអោយ Developer សរសេរកម្មវិធីប្រើប្រាស់ DotNet បានទៀតផង។

Openshift ត្រូវបានបង្កើតឡើងដោយ Redhat ដែលជាលីនុចមួយដែលមានឈ្មោះបោះសំលេងជាយូមកហើយ។ ការប្រើប្រាស់ពិតជាមានភាពងាយស្រួលណាស់ដោយអ្នកគ្រាន់តែមាន Account Github មួយជាការស្រេចបន្ទាប់មកអាច​Login ចូលទៅកាន់ Openshift តាមរយះ Github Account បានផងដែរនិងអាចបង្កើត Repository មួយនៅលើ Github រួចហើយ Copy Link នោះមកដាក់ចូលនៅក្នុង Project Openshift ជាការស្រេច ពេលនោះអ្នកនិងបាន Version Control មួយនិង Platform Development មួយនៅលើ​ Cloud ដោយមិនចាំបាច់ខ្វល់ច្រើនរឿងប្រើប្រាស់ IDE ផ្សេងៗ ឬត្រូវតម្លើង Subversion ផ្សេងៗនៅលើ Server ឬ កុំព្យូទ័ររបស់អ្នកនោះទេ។

បន្ទាប់មកទៀតអ្នកអាច Login ចូលទៅប្រើប្រាស់តាមរយះ Github Account របស់អ្នកបាន។បន្ទាប់មកទៀតយើងអាចចូលទៅបង្កើត Git repository មួយបានសម្រាប់ទុកប្រើប្រាស់

បន្ទាប់មកអ្នកអាចត្រលប់ចូលមកកាន់ OpenShift វីញរួចហើយ បង្កើត Project ថ្មីមួយ

ខាងក្រោមនេះអ្នកអាចជ្រើសរើសភាសារមកប្រើប្រាស់បាន ដូចជា DotNet ជាដើម ឬ Python តាមអ្វីដែលអ្នកចេះ

បន្ទាប់មកទៀតអ្នកអាច Copy git repo ចេញពី website git មកដាក់ក្នុងនេះបានដូចរូបខាងក្រោម។​
គួរំលឹកផងដែរកាលពីជំនាន់មុន ប្រសិនបើយើងចង់សរសេរប្រូក្រាមមួយត្រូវមាន Framework Compiler ត្រូវតម្លើង​ IDE និង Server ដើម្បីអាច Develop Website ឬ App អ្វីមួយ។

ពេលនេះអ្នកអាចសរសេរ Code បានហើយ ដោយអាច Clone git របស់អ្នកមកដាក់លើ PC របស់អ្នកបាន និងសរសេរកូដហើយ pull ទៅកាន់ git ជាកាស្រេច។

អ្នកអាច Deploy App ផ្សេងៗបានដូចជា php ជាដើមរួចហើយ ដំណើរការវាបាន

ប្រសិនបើអ្នកមាន​ Domain អាច Link ទៅកាន់ Domain របស់អ្នកដើម្បីធ្វើតេសន៏បាន