ស្វែងយល់ពី Opennebula Cloud Computing

Opennebula  ជាប្រភេទ Cloud Computing មួយដែលអ្នកអាយធីគួរតែងាកមកមើលផងដែរព្រោះមានមុខងារជាច្រើនដែលអាចជំនួសអោយ Vmware Vsphere បានផងដែរ។

ថ្ងៃនេះ Techfree និងលើកយក Opennebula មកបង្ហាញដោយដោនឡូតចេញពី Website របស់ Opennebula ដែលជាប្រភេទ Sanbox យកមកប្រើប្រាស់ស្រាប់មិនចាំបាច់តម្លើងច្រើននោះទេ ដោយគ្រាន់តែដាក់ IP Address នោះអ្នកនិងអាចចូលទៅប្រើប្រាស់វាបានតាមរយះ web browser

សម្រាប់ username: oneadmin និង password: opennebula នៅពេលដែលអ្នក login ចូលហើយអ្នកនិងឃើញផ្ទាំងដូចខាងក្រោមនេះគួរអោយចាប់អារម្មណ៏មែនទែន

អ្នកអាចចូលទៅបង្កើត Virtual Machine នៅក្នុងនោះបាន

បន្ទាប់មកអ្នកអាចចូលទៅបន្ថែម Network Card ជាដើមសម្រាប់អោយ អាចប្រើប្រាស់ភ្ជាប់មកខាងក្រៅបានទៀតផង

យើងអាចបង្កើត Template សម្រាប់ទុកបង្កើត VM ក្រោយៗក៏បានឬចង់បង្កើត image ចេញពី Disck/CDROM ក៏បានសម្រាប់ធ្វើជា VmOS សម្រាប់ប្រើប្រាស់ពេលក្រោយបានទៀតផង។

អ្វីដែលមានលើសពីនោះទៀតមានដូចជា Network map អាចអោយយើងដឹងថាតើ VM ភ្ជាប់ទៅកាន់ ណិតវើកមួយណាផងដែរ។

មិនតែប៉ុណ្ណោះ មុខងាររបស់ DataCenter អាចអោយយើងពង្រីក Data Center របស់យើងបានងាយស្រួលដោយអាច Cluster Network, Cluster Host, Cluster Data Store ផងដែរ ដែលមុខងារទាំងនេះសុទ្ធតែមុខងារដែលត្រូវបាន Vsphere យកមកប្រើប្រាស់ផងដែរ។ សម្រាប់ការប្រើប្រាស់ Opennebula នេះអ្នកនិងចំណាយថ្លៃ License ទាបជាង Vmware Vsphere ផងដែរ ហើយអាច បំលែងពី Vmware Vsphere Host យកមកប្រើប្រាស់នៅលើ Opennebula បានយ៉ាងស្រួល។

Virtual Router ជាកន្លែងសម្រាប់បង្កើត Hypervisor Template ប្រើប្រាស់លើ KVM ឬ ប្រើប្រាស់ជាមួយ Vsphere Center ជាដើម

Opennebula ប្រភេទ OpenSource Cloud Computing ដែលល្អប្រើប្រាស់និងងាយស្រួលប្រើព្រមទាំងអាច ​បំលែងពី Vsphere infrastructure មកលើ Opennebulaបានទៀតផង។ប្រសិនបើអ្នកត្រូវការ Template ស្រាប់ៗអាចចូលទៅដោនឡូតចេញពី App មកបាន

ប្រសិនបើអ្នកត្រូវការប្រើប្រាស់ ឬ បង្កើតជា Data Center អ្នកចាំបាច់ត្រូវតែតម្លើងនៅលើ លីនុច Server របស់អ្នកផ្ទាល់ ដោយអាចប្រើប្រាស់បាននៅគ្រប់ប្រភេទលីនុច។