ក្រុមហ៊ុន Apple, Facebook និង​ Google ចូលរួមក្នុងការប្រយុទ្ធប្រឆាំងលោក ដូណាល់ ត្រាំ

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាងគេរបស់អាមេរិក រួមមានទំាង ​ក្រុមហ៊ុន Apple, Facebook, Google បានបោះជំហាន​ ចូលក្នុងការប្រយុទ្ធប្រឆាំងដើម្បីប្រឆាំងជំទាស់នឹងច្បាប់ (បទបញ្ជាប្រធានាធិបតី) របស់លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍។

មានមនុស្សរាប់សិបនាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យារួមសរុបមាន 97 ក្រុមហ៊ុនការហាមឃាត់ការធ្វើដំណើរនេះ​នឹងធ្វើឱ្យវិនិយោគិនក្នុងការកសាងប្រតិបត្ដិការនៅក្រៅសហរដ្ឋអាមេរិក  ក្រុមហ៊ុនដែលបានចុះហត្ថលេខា លើញ្ញត្តិតវ៉ាខាងលើមានដូចជា៖  Apple, Facebook, Google, ក្រុមហ៊ុន Intel, ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Netflix Inc , Twitter, AirBnb, Dropbox, eBay, Kickstarter, LinkedIn, Lyft, Mozilla, PayPal, Uber និងក្រុមហ៊ុន Yelp ដែលសុទ្ធតែមានគោលបំណងរារាំងការអនុវត្តន៍បទបញ្ជា របស់លោក ដូណាល់ ត្រាំ៕

ក្រុមហ៊ុនទាំងអស់នេះបានដាក់ញត្តិតវ៉ាមួយទៅ​កាន់តុលាការដើម្បីប្រឆាំងជំទាស់នឹងច្បាប់ (បទបញ្ជា​ប្រធានា​ធិបតី​)​ របស់លោក Donald Trump ស្ដីពី​ជនអន្តោ​ប្រវេសន៍ និងការហាមឃាត់​ជនមកពីបណ្ដាប្រទេសអ្នក​កាន់សាសនា​អ៊ីស្លាម​ភាគច្រើនចំនួន៧ (អ៊ីរ៉ង, អ៊ីរាក់, ស៊ីរី, លីប៊ី, សូម៉ាលី,ស៊ូដង់ និងយេមែន) ដោយមានការប្រឆាំងជន​អន្តោ​ប្រវេសន៍ និងជនភៀសខ្លួនរបស់លោក Donald Trump ថានឹងអាចបំផ្លាញយ៉ាងសំខាន់ដល់ពាណិជ្ជកម្ម ព្រមទាំង​កំណើន​សេដ្ឋកិច្ច និងការទាក់ទាញ​ការ​វិនិយោគមកកាន់សហរដ្ឋអាមេរិកនេាះ។

កាលពីសប្តាហ៍មុនពួកគេបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម តែនៅក្នុងសប្តាហ៍នេះពួកគេនឹងទៅដល់​ប្រព័ន្ធ​តុលាការហើយដោយមានការអះអាងប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ដោយលោកបានរឹតបន្តឹង​ច្បាប់​អន្តោ​ប្រវេសន៍​ថ្មីទៅលើមនុស្សមានជាតិសាសន៍មូស្លីមទាំងប្រាំពីរប្រទេស​មានដូចជា​ប្រទេស​ ” អ៊ីរ៉ង់, អ៊ីរ៉ាក់, ប្រទេសស៊ីរី, យេម៉ែន, សូម៉ាលី, ស៊ូដង់និងលីប៊ី ក្នុងការហាមឃាត់ជនអន្តោប្រវេសន៍មិនអោយចូលមកទឹក​ដីអាមេរិករបស់ខ្លួនឡើយ៕ ​