សេចក្តីផ្តើមនៃ VB.NET

សូមស្វាគមន៍ការចូលមកកាន់ Techfree ជាភាសាខ្មែរនៅក្នុងអត្ថបទនេះផងដែរខ្ញុំនឺងធ្វើការណែនំាំអំពីភាសាមួយទៀតគឺ ភាសា VB.NET ប្រហែលជាលោកអ្នកធ្លាប់ស្គាល់ហើយដូចជា VB.NET ហើយខ្ញុំនឹងធ្វើការបង្ហាញ VB.NET ដូចខាងក្រោម៖
I.កាណែនាំ​ Microsoft Visual Basic 2008

នៅក្នុងខែ មិថុនា ឆ្នាំ ២០០០ ក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយ ​.Net initiative ដែលជាជំនាន់ថ្មីរបស់ VB.NET សំរាប់ប្រើជាមួយ Internet, web និងបង្កើត Software។ គោលបំណងរបស់ VB 2008 គឺមានភាពឯករាជ្យ របស់វាផ្ទាល់ដោយមានភាសា និង Platform ច្បាស់លាស់។ VB.NET វាអាចជួយដល់អ្នកបង្កើតគំរោង Software ដោយប្រើប្រាស់ភាសាដូចជា((Visual Basic , Visual C++ ,C# ) នឹងភាសាផ្សេងៗទៀត ហើយអាចប្រើបច្ចេកទេស  Active Server Page(ASP) សំរាប់បង្កើត web​ application។

II. ស្វែង​យល់ពី .Net Framework និង  Common Language Runtime 

Microsoft.Net Framework គឺជាបេះដូង​នៃ .Net។​ Framework ប្រើសំរាប់គ្រប់គ្រងនិងតំណើការ Application និង Web Service វាមាន Class library (ដែលហៅថា Framework class library or FCL) ដែលផ្ទុកនូវបណ្តុំនៃ Function Packages។ 

+ Common Language Runtime(CLR) គឺជាកន្លែងនៃ .Net Framework ​វាអាចតំណើការកម្មវិធី VB.NET។ កម្មវិធីត្រូវបាន compile ទៅជា  Microsoft Intermediate Language(MSIL) ។  កូដដែលបាន converted ទៅជា MSIL បន្ទាប់មក compiler ផ្សេងទៀតដោយបកប្រែ MSIL ទៅជាភាសាម៉ាសុីនកូដ។

III.កាណែនាំ​ Visual Basic 2015

Visual basic 2015 គឺជាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០១៥។ Microsoft បានបន្ថែមមុខងារថ្មី សំរាប់បង្កើត Mobile Application។  ខាងក្រោមជា Link ដែលអាចអោយលោកអ្នកទៅធ្វើការ ទាញយក Visual Studio Community 2015 មកប្រើ។​

http://www.visualstudio.com/en-us/downloads/visual-studio-2015-downloads-vs.aspx

  1. Visual Studio Community 2015 Start Page

ពេលដែលអ្នកធ្វើការបើក Visual Studio Community 2015 តំបូងនោះអ្នកនឹងឃើញទំរង់ដូចខាងក្រោម៖

1.2 New Project Window

ពេលដែលអ្នកចុច​ New Project

1.3 Visual Basic Community 2015 Integrated Development Environment

ពេលដែលអ្នកចុចនៅលើ Window Form Application អ្នកនិងឃើញឈ្មោះ Project នោះនៅខាងលើជ្រុងខាងស្តាំIDE

1.4 The Design Interface

ប្តូរឈ្មោះ text Form ទៅជា My First VB2015 Program ចូលទៅកាន់ properties window រួចធ្វើការប្តូរ text។ បន្ទាប់មកបញ្ចូល Button រួចធ្វើការផ្តូរទៅជា​ Show Message.

1.5 Visual Basic 2015 Code Window

ចុចនៅលើប៊ូតុង Show Message រូចបញ្ចូលកូដក្នុងចន្លោះ Private Sub ហើយ End Sub

1.6 The Message Box

ពេលដែលអ្នកដំណើការ Program ចុចលើ Show Message ប៊ូតុងអ្នកនឹងឃើញ Alert Message