ស្វែងយល់ពី Piwik

Google Analyze ត្រូវបានគេប្រើប្រាស់ជាច្រើនដើម្បី ធ្វើការ វិភាគទៅលើអ្នកចូលទៅមើលវេបសាយរបស់ក្រុមហ៊ុនផ្សេងៗ តែយ៉ាងណាមិញទិន្នន័យទាំងឡាយត្រូវបានរក្សារទុកនៅក្នុង Google ។

ថ្ងៃនេះ Techfree និងលើកយក Piwik ដែលជាប្រភេទ Website Analyze ដែលជាប្រភេទ Open Source ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេដើម្បីត្រួតពិនិត្យមើលអ្នកដែលចូលមើលវេបសាយផ្សេងៗរបស់ក្រុមហ៊ុន។សព្វថ្ងៃនេះមាន Website ប្រហែលជា ៣០៨៣២៧០ ដែលបាននិងកំពុងប្រើប្រាស់ Piwik នេះដើម្បីត្រួតពិនិត្យមើលអ្នកចូលវេបសាយរបស់ពួកគេ។

ដោយសារតែ Piwik មានមុខងារច្រើនអាចអោយយើងដឹងថាអ្នកចូលមើលវេបសាយយើងចេញពីប្រទេសណា ឬ ក្រុមហ៊ុនអ៊ីនធឺណិតណាមួយ មិនតែប៉ុណ្នោះ ទិន្នន័យរបស់អ្នកចូលមើលវេបសាយត្រូវបានរក្សារទុកនៅក្នុង Server របស់យើង ខុសពី Google Aanalyze ដែលរក្សារទុកនៅលើ Google Cloud។

ខាងក្រោមនេះជាការតម្លើង Piwik នៅក្នុង CentOS 6 ដោយតម្រូវអោយអ្នកមាន MySQL ឬ Mariadb ជាដើមដើម្បីធ្វើជា Data Store សម្រាប់ផ្ទុកទិន្នន័យ​ព្រមទាំង Web Server ដូចជា Apache ឬ Nginx ជាដើមសម្រាប់មើលទិន្នន័យនិង Graph ជាដើម។

មុននិងតម្លើងអ្នកត្រូវតម្លើង php 5.5.9 និង mysql mysql-server ជាមុនសិន

បន្ទាប់មកទៀតអ្នកអាចដោនឡូត piwik តាមរយះ Link ខាងក្រោមនេះ

wget http://piwik.org/latest.zip

បន្ទាប់មកទៀតអ្នកត្រូវ Extract វាយកទៅដាក់នៅក្នុង /var/ww/html ជាដើម

unzip piwik.zip -d /var/www/html

បន្ទាប់មកទៀតអ្នកត្រូវ ផ្តល់សិទ្ធអោយទៅ Apache Server ដើម្បី Execute ទៅលើ Directory /var/ww/html/piwik បាន

chown -R apache:apache /var/www/html/piwik

បន្ទាប់មកទៀតអ្នកត្រូវបង្កើត database មួយផងដែរសម្រាប់ប្រើប្រាស់ 

បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុង web browser ដើម្បី remote setup បានហើយ

បន្ទាប់មកទៀតអ្នកត្រូវចូលទៅ បំពេញពត៏មាន database ដូចក្នុងរូបខាងក្រោមទៅតាម database ដែលអ្នកបានបង្កើតខាងលើ

បន្ទាប់មកទៀតត្រូវបង្កើត piwik admin username សម្រាប់ login ចូលទៅប្រើប្រាស់ពេលក្រោយ

ចុងក្រោយអ្នកនិងបាន piwik មួយសម្រាប់គ្រប់គ្រងទៅលើ website visitor បានហើយ មិនតែប៉ុណ្នោះអ្នកអាច ត្រួតពិនិត្យមើលវេបសាយជាច្រើននៅក្នុងពេលតែមួយក៏បានដែរ។