ស្វែងយល់ពីការប្រើប្រាស់ Server Side Components នៃ Vaadin (២)

នៅក្នុងមេរៀនមុន យើងបានសិក្សារម្ដងរួចមកហើយ ទាក់ទងទៅនឹងការប្រើប្រាស់ Server Side  Components នៃ Vaadin (១) ដែលបានលើកយកនូវការប្រើប្រាស់ TextBox, TextArea, Button និង Label ។ នៅក្នុងមេរៀននេះ TechFree សូមលើកយកមកបង្ហាញបន្តនូវការប្រើប្រាស់ PasswordField, RichTextArea, ComboBox, CheckBox, ListSelect និង NativeSelect​  នៅក្នុង Vaadin នេះ ។

១) ទ្រឹស្ដី

  • PasswordField គឺជាប្រអប់មួយដែលគេប្រើសំរាប់បញ្ចូលនូវពាក្យសម្ងាត់
  • RichTextArea គឺជាកន្លែងមួយដែលសំរាប់ឲ្យគេបញ្ចូលនូវអត្ថបទ
  • ComboBox គឺជាប្រអប់មួយសំរាប់ជ្រើសរើសនូវធាតុ​ (Object) ណាមួយដែលបានដាក់នៅក្នុង ប្រអប់នោះ
  • CheckBox គឺជាកន្លែងប្រអប់មួយសំរាប់ធ្វើជ្រើសរើសនូវលក្ខខណ្ឌណាមួយ
  • ListSelect គឺជាប្រអប់មួយដែលវាមានលក្ខណៈស្រដៀងទៅ ComboBox ដែរ ដែលគេប្រើសំរាប់ ជ្រើសរើសនូវធាតុដែលមាននៅក្នុងប្រអប់
  • NativeSelect គឺប្រើសំរាប់ជ្រើសរើសនូវធាតុដែលប្រើជាមួយនឹង Native នៅក្នុង Web Browser

២) កូដ

២.១) ការបញ្ចូល (Import)

មុននឹងធ្វើការសរសេរកូដទាំងនេះ យើងត្រូវបញ្ចូល (Import) នូវ Components ទាំងនេះជាមុនសិន ។

២.២) ការសរសេរកូដ

បន្ទាប់ពីការបញ្ចូល (Import) រួចមក យើងត្រូវធ្វើការសរសេរកូដដូចខាងក្រោម ៖

៣) លទ្ធផល

បន្ទាប់ពីបញ្ចប់ការសរសេរកូដខាងលើរួចមក យើងនឹងទទួលបានលទ្ធផលដូចខាងក្រោម ៖