ការប្រើប្រាស់លីនុចចែកអ៊ីនធឺណិតទៅកាន់ ណិតវើក

អ្នកប្រាកដជាដឹងនិងស្គាល់ថាអ្វីទៅជាលីនុចហើយព្រោះថាសព្វថ្ងៃនេះលីនុចបាននិងកំពុងបោះជំហ៊ានយ៉ាងខ្លាំងខ្លានៅក្នុងវិស័យពត័មានវិទ្យា និង បច្ចេកវិទ្យាថ្មីៗជាពិសេសត្រូវបានគេប្រើប្រាស់នៅក្នុងក្រុមហ៊ុនធំៗឬអង្ការនានា ដោយសារតែវាជាប្រភេទ Open Source មិនតម្រូវអោយបង់ថ្លៃ License និង អាច Customizeបានច្រើនបែប។

ថ្ងៃនេះ Techfree និងលើកយក ការប្រើប្រាស់លីនុចដើម្បី Sharing Internet ទៅកាន់ណិតវើកមួយដែលអាចប្រើប្រាស់បានដូចជាការប្រើប្រាស់ Router ដើម្បីចែកអ៊ីនធឺណិតទៅកាន់ណិតវើកដែរ។

ជំហ៊ានដំបូងអ្នកត្រូវមាន ម៉ាស៊ីនកុំព្យូទ័រមួយដែលមាន ណិតវើក Card ចំនួន២ដែលមួយសម្រាប់ធ្វើជា WAN និងមួយទៀតសម្រាប់ធ្វើជា LAN និងទាមទាអោយអ្នកចេះប្រើប្រាស់ Firewall និងយល់ពី Firewall ខ្លះៗដែរដើម្បីអាច Configure នូវ លីនុចធ្វើជា Router សម្រាប់ ចែកចាយអីនធឺណិតនេះ។

ខាងក្រោមនេះជាការប្រើប្រាស់ CentOS 6 ដើម្បីចែកចាយអ៊ីនធឺណិតអោយទៅកុំព្យូទ័រនៅក្នុងណិតវើកមួយ

សន្មត់ថាអ្នកមានណិតវើកដូចខាងក្រោមនេះ

NIC-1: 192.168.153.153 ជា WAN Port

NIC-2: 192.168.1.1 ជា​ LAN

បន្ទាប់មកទៀតអ្នកត្រូវចូលទៅកែ file /etc/sysctl.conf  និងរកមើល ពាក្យដូចខាងក្រោមនិងប្តូតម្លៃវាទៅជា ១

​net.ipv4.ip_forward = 1

បន្ទាប់មក Save រួចហើយសរសេរ rule នៅក្នុង​ iptables ដូចខាងក្រោមនេះ

# service iptables stop
# iptables -t nat -A POSTROUTING -o eth0 -j MASQUERADE
# service iptables save
# service iptables restart

eth0 គឺជា WAN Interface បន្ទាប់មកអ្នកត្រូវ save iptables rule និង restart service iptables

ចុងក្រោយអ្នកអាចតេសន៏នៅលើ Client បានហើយដោយដាក់ IP Address Range ដូចក្នុង LAN របស់អ្នក

ប្រសិនបើអ្នកចង់ប្រើប្រាស់ DHCP Server អ្នកអាចតម្លើងវាបាននៅក្នុងលីនុចឬក៏ប្រើប្រាស់ DHCP Server ផ្សេងក៏បាន។

ដូចនេះបញ្ជាក់ថា DHCP Server មិនមែនជាការចែកអ៊ីនធឺណិតនោះទេ វាគ្រាន់តែបោះ IP Address, Subnet mask អោយទៅ Client ដោយមិនចាំបាច់ប្រើប្រាស់ Static IP តែប៉ុណ្ណោះ។

ចុងក្រោយអ្នកអាចបើក Google បានឬ ping ទៅកាន់ Google បានហើយ