Packet Fence ល្អសម្រាប់ប្រើប្រាស់ជា Hotspot និង​ NAC

អ្នកអាយធីប្រាកដជាធ្លាប់បានដឹងខ្លះហើយថាអ្វីទៅជា NAC(Network Access Control)  សម្រាប់គ្រប់គ្រងទៅលើ Device ផ្សេងៗដែលមាននៅក្នុងណិតវើក ដើម្បីអោយដឹងថា Device ណាខ្លះដែលយើង Authorized អោយមានសិទ្ធប្រើប្រាស់ជាមួួយ System បាន។

Packet Fence ជាប្រភេទ Open Source ACL ដែលមានមុខងារច្រើនសម្រាប់ប្រើប្រាស់ធ្វើជា (NAC) និងអាច ធ្វើជា Hotspot Server សម្រាប់ប្រើប្រាស់ដូចជា GraseHotspot ផងដែរ។ តែ Packet Fence មានមុខងារច្រើនជាងគួរអោយកត់សំគាល់ ដោយសារតែ Packet Fence ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Perl, html , mysql ព្រមទាំង freeradius និង Service ផ្សេងៗទៀតសម្រាប់ប្រើប្រាស់ដូចជា web portal សម្រាប់ login ជាដើម។

សម្រាប់ការតម្លើងវិញអ្នកអាចជ្រើសរើសដោនឡូតមកប្រើប្រាស់បានសម្រាប់ លីនុចផ្សេងៗគ្នា ដូចជាសម្រាប់ CentOS 6, 7 និង Ubuntu Debian ជាដើម។ ខាងក្រោមនេះជាការតម្លើងនៅលើ CentOS 7

អ្វីដែលសំខាន់អ្នកត្រូវមាន CentOS 7 ដែលមាន RAM យ៉ាងតិច 8GB ដើម្បីតម្លើងវាបាន មិនតែប៉ុណ្ណោះអ្នកត្រូវមានចំនេះដឹងផ្នែក VLAN, Radius,  Hotspot និង យល់ពី DHCP Server និងការបង្កើត DHCP Server ជាដើម។

អ្នកអាច run command ដូចខាងក្រោមនេះដើម្បីតម្លើងវា នៅលើ CentOS 7 របស់អ្នក

rpm -Uvh https://packetfence.org/downloads/PacketFence/RHEL7/x86_64/RPMS/packetfence-release-1.2-5.1.noarch.rpm

yum install –enablerepo=packetfence packetfence -y

បន្ទាប់ពី run command ចប់ចាំរហូតវាដំណើរការរួច បន្ទាប់មកចូលទៅ Configure បានហើយ តែមុននិងអ្នកអាចចាប់ផ្តើមវាបានអ្នកត្រូវ Configure វាខ្លះៗដែរដូចជា ជ្រើសរើសយកប្រភេទ ណិតវើកដែលអ្នកចង់ប្រើប្រាស់ជាដើម។ ប្រសិនបើអ្នកមិនយល់ពីណិតវើកទេ អ្នកអាចវង្វេងនៅត្រង់ចំណុច ណិតវើក configuration របស់ Packet fence ដែលខាងក្រោមនេះ Techfree ជ្រើសរើសយក packet fence ដើរតួជាអ្នកចែក អ៊ីនធឺណិតនិង hotspot មកប្រើប្រាស់ជំនួសអោយ (NAC)

inlinepacket

inline សម្រាប់ប្រើប្រាស់នៅក្នុង LAN + Hotspot service ឬ អាចបង្កើត VLAN ឈរនៅក្រោម inline interface បានជាច្រើនទៀតផង។ និង Management ប្រើប្រាស់សម្រាប់ គ្រប់គ្រងឬ WAN

packetfence

បន្ទាប់មកអ្នកអាចបង្កើត username និងRole login បានហើយ ឬ អ្នកមិនចង់បង្កើតអាចRegister តាមរយះ Email ជាដើមក៏បាន។ ខាងក្រោមនេះជាការប្រើប្រាស់ Hotspot Service របស់ packet fence

packetfense1

packetfense2