File Deduplicate ដែលអ្នកប្រើប្រាស់ Windows Server គួរតែដឹង

File Dedup ជាប្រភេទ Tool ម្យ៉ាងដែលមាននៅក្នុង Windows Server 2012 ដែល Microsoft ដាក់អោយប្រើប្រាស់ជាពិសេសវាមានប្រសិទ្ធភាពល្អនៅក្នុងការពង្រួម File អោយមានទំហំតូច(Compress) នៅលើ Windows Server 2012។

File Dedup មានសារះសំខាន់ណាស់ជាពិសេសសម្រាប់អ្នកដែលប្រើប្រាស់ Windows Server ធ្វើជា File Sharing Service ឬ ធ្វើ Compress Hyper-V ជាដើម។

ខាងក្រោមនេះជាការ Configure File Dedup នៅក្នុង Windows Server ដោយចូលទៅកាន់ Server Manager

បន្ទាប់មកអ្នកត្រូវចុចដូចរូបខាងលើនេះដើម្បីចូលទៅក្នុង Configure Data  Deduplication បន្ទាប់មកទៀតអ្នកអាចមើលដូចរូបខាងក្រោមនេះម្តង ដោយអាចជ្រើសរើសយក តាម២ជំរើស

General Purpose សម្រាប់ប្រើប្រាស់ File sharing ទូទៅ

Virtual Desktop Infrastructure សម្រាប់ប្រើប្រាស់ Hyper-V

បន្ទាប់មកទៀតអ្នកអាច ចុច OK និងមើលលទ្ធផលដូចខាងក្រោមនេះ Directory Size និង Drive Size ខុសគ្នា។

Folder ទំហំ 42.7 GB និង នៅលើ​ HDD ត្រឹមតែ 19GB

ដូចនេះការប្រើប្រាស់ File Dedup ពិតជាមានសារះសំខាន់និងសន្សំសំចៃ Space បានល្អនៅក្នុង Hyper-V Environment និង General File sharing purpose។