Clear OS មុខងារចម្រុះស្រដៀង Windows Server

Windows Server ល្បីដោយសារតែមានមុខងារពិសេសមួយគឺ Active Directory Domain Controller ដែលលីនុចមិនមាន។តែសព្វថ្ងៃនេះ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់ឈ្មោះ Open Source និង យក Linux Operating System មកកែច្នៃដើម្បីអោយមានមុខងារច្រើនដូចជា Windows Server ដែរតែលក់ក្នុងតម្លៃធូថ្លៃជាង Windows Server។

ClearOS ជាប្រភេទ Operating System ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ CentOS ធ្វើជា Operating System និងបន្ថែមមុខងារផ្សេងៗសម្រាប់ប្រើប្រាស់ដូចជាគ្រប់គ្រងទៅលើ បណ្តាញណិតវើក Domain Controller, Content Filter, Intrusion Detection, Bandwidth Management, Mail Server និងមុខងារផ្សេងៗទៀត បើសរុបទៅចង់ខ្លាំងជាង Windows Server ទៅទៀត។ តែទោះជាយ៉ាងណាមិញ Clear OS បានប្រកាសនៅលើគេហទំព័រខ្លួនថា ជាប្រភេទ Operating System ដែលអាចជំនួស Windows Small Business បាន។

អ្នកអាចដោនឡូត ClearOS មកប្រើប្រាស់បាន និងតម្លើងដូចជាតម្លើង CentOS 7 ដែរ

centos7-2017-01-06-14-53-23

បន្ទាប់ពីតម្លើងរួចអ្នកអាចប្រើប្រាស់វាបានហើយ

centos7-2017-01-06-15-10-38

ឬអ្នកអាច login ចូលតាមរយះ Web browser ដូចរូបខាងក្រោមនេះ

clear_os1

ជំហ៊ានបន្ទាប់មកទៀតអ្នកត្រូវ Register your server ជាមួយ Clear OS ដើម្បីអាចទាញយក Application មកប្រើប្រាស់បាន

clear_os_register

បន្ទាប់មកទៀតអ្នកត្រូវ update application ទាំងនោះដើម្បីអោយវាដំណើរការល្អ។

អ្នកអាចចូលទៅមើលនៅក្នុង Market របស់ Clear OS ថាតើមុខងារណាខ្លះដែលអាចអោយយើងដោនឡូតមកដាក់នៅលើ Server ហើយប្រើប្រាស់ដោយមិនគិតថ្លៃ

clearos_new

នៅក្នុង CleaOS Market Application ត្រូវបានបែងចែកជាច្រើនផ្នែកដូចជាផ្នែកណិតវើក ផ្នែក System ។

ដូចរូបខាងក្រោមនេះអ្នកអាចដោនឡូត Mail Server ដើម្បីតម្លើងបាន ព្រមទាំងបង្កើត Certificate អោយ Mail Server ជាដើម។

certificate

mail-clearos

ពេលនេះអ្នកអាចប្រើប្រាស់បានហើយ ដោយប្រើប្រាស់ Mail Client ដូចជា outlook, thunderbird ជាដើម។