ស្វែងយល់ពី Vsphere Center

កាលពីអត្តបទមុន Techfree បានលើកយក Vmware-Vsphere(ESXI) មកបង្ហាញរួចហើយពីមុខងាររបស់វាថាតើវាអាចធ្វើអ្វីបានខ្លះ?  ESXI ជាប្រភេទ Hypervisor ចំនែក Vsphere Center ជាប្រភេទ Software សម្រាប់គ្រប់គ្រងទៅលើ ESXI ទាំងអស់ ព្រោះថា Data Center មិនដែលមាន Hypervisor តែមួយនោះទេ យ៉ាងហោចណាស់បួន។
នៅក្នុង Data Center Virtualization  ការប្រើប្រាស់ ESXI តែមួយមុខមិនអាចគ្រប់គ្រងអស់នោះទេ ព្រោះអ្នកមិនអាច Remote ទៅកាន់ ESXI ម្តងមួយនោះទេ ឬ ធ្វើCluster ESXI ជាច្រើនចូលគ្នាបាននោះទេ ដូចនេះ ចាំបាច់ត្រូវមាន Inventory Server សម្រាប់ប្រើប្រាស់ធ្វើជា Centralized Management សម្រាប់គ្រប់គ្រងរាល់ ESXI Server ទាំងអស់។

Vsphere Center ជា Centralized Management Server ដែលត្រូវបានបង្កើតឡើងដោយ Vmware ដែរតែមិនមែនជាប្រភេទ Operating System ដូច ESXI នោះទេ វាគ្រាន់តែជា GUI Application ផ្សំជាមួួយ Microsoft SQL Server ដើម្បីផ្ទុកនូវរាល់ពត៏មានផ្សេងៗរបស់ ESXI ដូចជា Log ជាដើម។

Vsphere Center អាចអោយអ្នកទាញយក ESXI រាប់រយរាប់ពាន់មកដាក់ចូលក្នុងកន្លែងតែមួយនិងអាច Remote ទៅគ្រប់ ESXI នៅក្នុងពេលតែមួយដោយមិនចាំបាច់ Remote ទៅកាន់ ESXI ម្តងមួយដូចកាលពីអត្តបទមុននោះទេ។

មិនតែប៉ុណ្នោះអ្នកអាចប្រើប្រាស់ Vsphere Center ដើម្បីផ្តុំ ESXI ជាច្រើនចូលគ្នាដើម្បីធ្វើជា Data Center ឬ ផ្តុំ Storage ជាច្រើនរបស់ ESXI Server ផ្សេងៗធ្វើជា Storage តែមួយបានផងដែរ។ Vsphere Center អាចអោយអ្នក Remote ទៅគ្រប់គ្រង Server ទាំងអស់តាមរយះ Application ឬ Web GUI បានផងដែរ ដោយអ្នកអាចមានជម្រើស២បែប។

 

សម្រាប់ការតម្លើងអ្នកត្រូវមាន Windows Server 2008 Server មួយតម្លើងរួចជាស្រេចបន្ទាប់មកអ្នកតម្លើង Vsphere Center នៅលើ Server នោះបានហើយ។ អ្នកត្រូប្រាកដថា Windows Server របស់អ្នកស្ថិតនៅក្នុង Range IP ដូចគ្នាជាមួយ ESXI Server ផងដែរប្រសិនបើមិនដូចនេះទេ បន្ទាប់ពីអ្នក តម្លើង Vsphere Center រួចអ្នកមិនអាច Add ESXI ចូលមកក្នុង Vsphere Center បាននោះទេ។

អ្នកអាច Mount file iso vcenter5 ចូលទៅក្នុង Windows Server 2008 របស់អ្នកបន្ទាប់មកចុចតម្លើងវាបានតែកុំភ្លេចត្រូវតម្លើង dotnet framework ជាមុនសិន។

v-center-2017-01-03-20-38-13

v-center-2017-01-03-20-43-06

v-center-2017-01-03-20-43-18

v-center-2017-01-03-20-43-24

v-center-2017-01-03-20-43-35

v-center-2017-01-03-20-49-11

អ្នកត្រូវរង់ចាំរហូតដល់តម្លើងចប់ទើបតម្លើងកម្មវិធី Vsphere-Client មួយទៀតសម្រាប់ Remote ទៅកាន់ Vcenter

v-center-2017-01-03-20-59-38

ចុងក្រោយអ្នកអាចប្រើប្រាស់ Vsphere Client ដើម្បី Remote ទៅកាន់  Vsphere Center បានហើយ។

អ្នកអាចប្រើប្រាស់ Vsphere-client តម្លើងនៅលើកុំព្យូទ័រណាក៏បានដែរសម្រាប់ប្រើដើម្បី Remote ទៅកាន់ Vsphere Center មិនចាំបាច់តែតម្លើងនៅលើ Server ជាមួយ Vcenter នោះទេ។

v-center-2017-01-03-21-04-59

IP 192.168.153.131 ជា IP របស់ Vcenter នៅលើ Windows Server 2008

v-center-2017-01-03-21-06-36

រូបខាងលើនេះជា Vsphere Center ដែលត្រូវប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើ ESXI ទាំងឡាយដែលយើងមាន។

អត្តបទក្រោយ Techfree និងលើកយក ការរៀបចំ Data Center និង Cluster Storage និងមុខងារផ្សេងៗរបស់ Vcenter មកបង្ហាញ។