ជំហានដំបូងនៃការប្រើប្រាស់ MongoDB

MongoDB គឺជា Database ប្រភេទ NoSQL មួយដែលមានសមត្ថភាពខ្ពស់ មានល្បឿនលឿន និងងាយស្រួលក្នុងការកែតម្រូវទំហំ។ មិនដូច Database ប្រភេទ SQL ដែលអ្នកធ្លាប់ប្រើប្រាស់ពីមុនៗ MongoDB ប្រើប្រាស់ Collection និង Document ជំនួសឲ្យការប្រើប្រាស់ Table ឬ Column។

អត្ថបទនេះនឹងបង្ហាញពីជំហានដំបូងនៃការប្រើប្រាស់ MongoDB ។

ដូចបានបញ្ជាក់ខាងលើ MongoDB ប្រើប្រាស់ Collection និង Document ដើម្បីរក្សាទុកទិន្នន័យ។ Collection គឺជាសំណុំនៃ Document ដែលនៅក្នុង RDBMS មានន័យស្មើនឹង Table។ Collection មួយអាចស្ថិតនៅក្នុង Database តែមួយប៉ុណ្ណោះ។ ប៉ុន្តែ Database មួយអាចមាន Collection ច្រើន។

Document មានន័យស្មើនឹង Row ឬ Record នៅក្នុង RDBMS។ វាមានលក្ខណៈស្រដៀងទៅនឹង JSON Object។ Document កើតឡើងដោយគូរ Key និង Value។ Document ដែលនៅក្នុង Collection ជាមួយគ្នាមិនតម្រូវឲ្យមាន Field ឬផ្ទុកទិន្នន័យប្រភេទដូចគ្នានោះទេ។ ជាទូទៅនៅក្នុង MongoDB ID ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិដែលដើរតួរនាទីជា Primary Key។

នៅក្នុងឧទាហរណ៍ខាងក្រោមៈ name age និង married គឺជា Key រីឯ “កខគ” 30 និង true គឺជា Value។

mongodb2

MongoDB សាកសមបំផុតសម្រាប់កម្មវិធីដែលមានទិន្នន័យធំ កម្មវិធីបណ្តាញសង្គម ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងកម្មវិធីសម្រាប់ទូរស័ព្ទ។