ស្វែងយល់អំពី String នៅក្នុង JAVA

នៅក្នុងមេរៀនមុន យើងបានសិក្សារួចហើយអំពីការប្រើប្រាស់ Char ដែលវាជាប្រភេទទិន្នន័យ (Datatype) មួយនៅក្នុង Java និងបានយល់អំពីការប្រើប្រាស់ Method នៃ char ផងដែរ ។ ចំនែកឯថ្ងៃនេះ TechFree សូមបង្ហាញអំពីការប្រើប្រាស់ String នៅក្នុង Java វិញម្ដង ថាតើវាមានលក្ខណៈខុសពី Char និងការប្រើប្រាស់ដូចម្ដេចខ្លះ?

String គឺជាការភ្ជាប់គ្នារវាង char ជាច្រើន ហើយតម្លៃរបស់វាមិនអាចយកទៅគណនាជាមួយគ្នាបានទេ ។

១) ប្រភេទ String

String មាន ២ គឺ StringBuffer និង StringBuilder ។

  • StringBuffer : គឺប្រើសំរាប់ Synchronized ។ មានន័យថា យើងអាចដំនើរការ (Execute) កូដនៃទិន្នន័យ ២ផ្សេងគ្នាក្នុងពេលតែមួយបាន ប៉ុន្តែមិនអាចហៅ Method នៅក្នុង StringBuffer ជាមួយគ្នាបាននោះទេ ។
  • StringBuilder : គឺមិនអាចប្រើសំរាប់ Synchronized បានទេ ។ មានន័យថា យើងមិនអាចដំនើរការ (Execute) កូដនៃទិន្នន័យ ២ ផ្សេងគ្នាក្នុងពេលតែមួយបានទេ ប៉ុន្តែយើងអាចហៅ Method នៅក្នុង StringBuilder តែមួយបាន ។

២) ការបង្កើត String

នៅក្នុង Java ការបង្កើត String មាន២ របៀប គឺ ៖ By String literal និង By new keyword

  • By String literal : គឺយើងបង្កើតដោយប្រើជាមួយនឹង double quote ។

ឧទាហរណ៍ ៖ String s = "welcome to java";

  • By new keyword : គឺយើងបង្កើតដោយប្រកាសដោយប្រើពាក្យគន្លឹះ (keyword) ថ្មី ។

ឧទាហរណ៍ ៖

String word = "Welcome to java";

String newWord = new String (word);

៣) String Method

នៅក្នុង Java មាន Method ជាច្រើនដូចជា ៖

  • char char(int index) : ប្រើសំរាប់ចាប់យកតម្លៃ char នៅចំនុចណាមួយនៃអត្ថបទតាមរយៈការរាប់
  • int compareTo (Object o) : ប្រើសំរាប់ប្រៀបធៀបនូវតម្លៃ String ដែលបានដាក់ ហើយផ្ដល់តម្លៃមកវិញជា វិជ្ជមាន រឺ អវិជ្ជមាន រឺក៏ សូន្យ ។
  • concat() : ប្រើសំរាប់ភ្ជាប់គ្នារវាង String និង String ។
  • contains() : ប្រើសំរាប់ស្វែងរក និងបញ្ជាក់ថាពាក្យនោះមាននៅក្នុងអត្ថបទនោះ រឺ អត ហើយចម្លើយគឺ True រឺ False ។
  • endWith() : ប្រើសំរាប់ស្វែងរកពាក្យដែលនៅខាងចុងនៃអត្ថបទ ហើយចម្លើយគឺ True រឺ False ។
  • equal() : ប្រើសំរាប់ប្រៀបធៀបរវាង String ២ ដើម្បីបញ្ជាក់ថាវា ដូចគ្នា រឺ អត។
  • equalIgnorCase () : ប្រើសំរាប់ប្រៀបធៀបដូចទៅនឹង equal() ដែរ ប៉ុន្តែវាមិនប្រកាន់ពុម្ពអក្សរទេ ។
  • format() : ប្រើសំរាប់កំនត់តម្លៃទៅឲ្យ parameter ហើយបង្ហាញនូវតម្លៃរបស់ parameter នោះមកវិញ
  • getByte() : ប្រើសំរាប់បង្ហាញតម្លៃរបស់ String ទៅជា Byte កូដ ។
  • getChar() : ប្រើសំរាប់ថតចម្លង (copy) ពាក្យណាមួយនៅក្នុងអត្ថបទដើម្បីបង្ហាញ ។
  • indexOf() : ប្រើសំរាប់រាប់ចំនួនតួអក្សរដែលនៅខាងមុខពាក្យដែលបានដាក់ នៅក្នុងអត្ថបទ ។
  • intern() : ប្រើសំរាប់ជំនួសតម្លៃ String ដែលបានបង្កើតរួច ។
  • isEmpty () : ប្រើសំរាប់សិក្សាថា តើតម្លៃរបស់ string នោះពិតជាទទេមែន នោះលទ្ធផលគឺ True ។
  • join() : ប្រើសំរាប់ភ្ជាប់ String និង String ដែរ ប៉ុន្តែវាខុសពី concate() ។
  • lastIndexOf() : ប្រើសំរាប់បង្ហាញលេខរៀងអក្សរដែលបាន ជ្រើសយកបង្ហាញនៅក្នុងអត្ថបទ ។
  • length() : ប្រើសំរាប់រាប់ចំនួនតួអក្សរនៅក្នុងអត្ថបទ ។
  • replace () : ប្រើសំរាប់ដាក់ String ថ្មីជំនួស String ចាស់នៅក្នុងអត្ថបទត្រង់កន្លែងដែលយើងចង់ដាក់ ។
  • replaceAll () : ប្រើសំរាប់ដាក់ជំនួសពាក្យណាមួយដែល យើងបានជ្រើសរើសហើយចង់កែប្រែទាំងអស់ ។
  • split() : ប្រើសំរាប់បំបែកពាក្យនៅក្នុង អត្ថបទ រឺ ចុះបន្ទាត់ ។
  • startWith() : ប្រើសំរាប់បញ្ជាក់ថា តើពាក្យដែលចាប់ផ្ដើមនោះគឺ ត្រូវ រឺ អត ។
  • subString () : ប្រើសំរាប់បង្ហាញអក្សរ ចាប់ពីលេខរៀងដែលយើងបានដាក់ ។
  • toCharArray() : សំរាប់បំលែងពី String ទៅជា char Array ។
  • toLowerCase() : ប្រើសំរាប់ប្ដូរ String ទៅជាអក្សរពុម្ពតូចទាំងអស់ ។
  • toUpperCase() : ប្រើសំរាប់ប្ដូរ String ទៅជាអក្សរពុម្ពធំទាំងអស់ ។
  • trim() : ប្រើសំរាប់កាត់ចន្លោះដែលមើលមិនឃើញចេញនៅពេលភ្ជាប់ String ។
  • valueOf() : ប្រើសំរាប់បំលែងពីប្រភេទនៃ Datatype ផ្សេងៗទៅជាា String ទាំងអស់ ។

ប្រភពពី ៖ www.javatpoint.com